ក្រោយអ្នកស្រី ទ្រី ដាណា បានប្រោះព្រហ្មឲ្យ រថយន្តខ្លួនរួចមក ធ្វើឲ្យ ម៉ាក់លក្ខណ៍ រំភើបពេក ក៏បានទម្លាយអារម្មណ៍បែបនេះថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា ម៉ាក់លក្ខណ៍ គឺជាតារា TikTok ដ៏ល្បីឈ្មោះម្នាក់ ដែលពេលនេះកំពុងតែលេចធ្លោ ស្ទើរតែមិនគួរឲ្យជឿ និងស្មានមិនដល់ ព្រមទាំងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗជាច្រើនរបស់ខ្លួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ ម៉ាក់លក្ខណ៍ បានធ្វើការចុះកុងត្រាការងារថ្មី ជាមួយ អ្នកស្រី ទ្រី ដាណា កាន់តែពិសេសនោះគឺទទួលបានថវិកាមុន សុទ្ធតែលុយដុល្លារ ឡើងមួយដុំធំ បើគិតមើលទៅ គឺដល់ទៅ ១០ ម៉ឺនដុល្លារឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញ ម៉ាក់លក្ខណ៍ ធ្វើឲ្យហ្វេនៗភ្ញាក់ព្រឹត ក្រោយកាន់លុយទាំងដុំៗ ទិញរថយន្តទំនើបមួយគ្រឿងម៉ាក Lexus NX300 ដែលមានត្លៃរហូតទៅដល់ ៧៥០០០ ដុល្លារឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះ គ្រាន់តែចូលដល់ខែថ្មីភ្លាម គេបានឃើញ ម៉ាក់លក្ខណ៍ បានយករថយន្តទំនើប របស់ខ្លួនមួយគ្រឿងនេះ មកឲ្យអ្នកស្រី ទ្រី ដាណា ប្រោះព្រហ្ម ឲ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ អ្នកស្រី ទ្រី ដាណា ក៏បានពោលពាក្យប៉ុន្មានម៉ាត់នេះថា៖ “គ្រប់ការតស៊ូទាំងអស់តែងតែទទួលបាននូវផលតបស្នងមកវិញ សូមជូនពរប្អូនស្រីអោយជោគជ័យកាន់តែខ្លាំង ចំពោះការងារ ជាមួយបងជំហានទី 1 នៃការចាប់ផ្ដើមចាប់ដៃគូ សង្ឃឹមថាប្អូនស្រីនឹងខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពនៅក្នុងការងារមួយនេះហើយក៏សង្ឃឹមថាអនាគតល្អខ្លាំងៗ

ប្អូនមិនមែនជាតារាក៏ពិតមែនតែប្អូនអាចទាក់ទាញទឹកចិត្តបងបានដូច្នេះការងារនិងទឹកប្រាក់ដែលប្អូនទទួលបានពីបងសាកសមបំផុត ពីព្រោះសំខាន់បងពេញចិត្ត”។

ក្រោយអ្នកស្រី ទ្រី ដាណា បានប្រោះព្រហ្ម រួចមកធ្វើឲ្យ ម៉ាក់លក្ខណ៍ បានទម្លាយអារម្មណ៍មួយនេះចេញមកប្រាប់ថា៖ “យកកូនសម្លាញ់មកអោយ បងស្រី ប្រោព្រំអោយម្ដង អោយមានលាភសំណាងហេងៗ ចូលមកច្រើនៗ អរគុណ បងស្រី”៕

តោះកុំឲ្យរង់ចាំយូរទៅទស្សនាវីដេអូនិងរូបភាពខាងក្រោមនេះ។

Related posts

Leave a Comment