ទីបំផុត អ្នកនាង ខាត់ សុឃីម ទម្លាយច្បាស់ៗពីមូលហេតុ ចាញ់បោកគេអស់ជិត ១ លានដុល្លារ

មហាជនអ្នកគាំទ្រមួយចំនួនបានជ្រាបរួចមកហើយពី រឿងរ៉ាវដែលបានកើតឡើងចំពោះ តារាស្រី ខាត់ សុឃីម កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយ តារាស្រីរូបនេះ ត្រូវបានចាញ់បោកគេអស់លុយចំនួន ៧៩ម៉ឺនដុល្លារ ដែលបានបង្កើតការភ្ញាក់ផ្អើលខ្លាំង ធ្វើឱ្យមហាជនគ្រប់គ្នាខ្លោចចិត្តអាណិតជាខ្លាំងចំពោះតារាចម្រៀងស្រីពហុជំនាញរូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ខណៈពេលដែល តារាស្រីរូបនេះ បានទម្លាយរឿងដែលត្រូវគេបោកលុយអស់រាប់ម៉ឺននេះ រូបនាងក៏មិនបានបញ្ជាក់ច្បាស់ពីមូលហេតុ និងរឿងរ៉ាវកើតឡើងរហូតត្រូវបាត់បង់លុយជិតខ្ទង់លាននេះ បានច្បាស់នៅឡើយ ដែលជាហេតុធ្វើឱ្យមហាជននៅតែមានចម្ងល់ និងចង់ដឹងពីមូលហេតុទាក់ទងនឹងរឿងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ តារាស្រីពហុជំនាញរូបនេះ បានដាច់ចិត្តទម្លាយប្រាប់ពីមូលហេតុកាន់តែច្បាស់ទាក់ទងនឹងរឿងរ៉ាវចាញ់បោកគេ កាលពីឆ្នាំ ២០២០ កន្លងទៅនេះ ដែលអ្នកនាង បានបញ្ជាក់ថា ដោយសារតែខ្លួនមានភាពលោភលន់ចង់មានចង់បានពេក បានយកលុយរបស់ខ្លួនខ្ទង់ ៥០ម៉ឺនដុល្លារ និងលុយធានាខ្ចីគេទៀត សរុប ជិត ១លានដុល្លារ យកទៅចងការប្រាក់ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ គឺ ១ ម៉ឺនដុល្លារ បានការប្រាក់ចំនួន ២ ពាន់ដុល្លារ ប៉ុន្តែព្រោះតែទុកចិត្តគេពេក ទាំងដែលមិនមានអ្វីដែលច្បាស់លាស់នោះ បានធ្វើឱ្យអ្នកនាងបានត្រូវគេបោកលុយទាំងនេះតែម្ដង នេះបើតាមវីដេអូកិច្ចសម្ភាសន៍លើបណ្ដាញសង្គម សិល្បករកម្ពុជា៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment