កម្របង្ហាញណាស់ តែលើកនេះលោក សេម បានទម្លាយមុខមាត់ ភរិយា ជាថៅកែស្រីមុខជំនួញធំមួយនៅខេត្តកោះកុង

ជាការពិតណាស់ អាចនឹងមានអ្នកគាំទ្រ និង មិត្តសិល្បៈមួយចំនួនបានភ្លេច និង មិនទាន់ដឹងនៅឡើយថា តារាចម្រៀង និង តារាសម្តែងលោក សេម បានរៀបការចងចំណងស្នេហ៍ជាមួយនឹងភរិយាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ។ តែក្រោយពីរៀបការរួច តារាប្រុសខាងលើនេះក៏ហាក់មិនសូវបង្ហាញមុខភរិយាបានច្រើនប៉ុន្មានជាសាធារណៈ ដោយលោកផ្តោតខ្លាំងទៅលើអាជីពលើវិថីសិល្បៈខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដែលមិនទាន់បានដឹងថាលោក សេម បានរៀបការហើយនោះ ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះលោក សេម បានបង្ហោះរូបភាពជាមួយនឹងភរិយា ព្រមទាំងកូនស្រីជាទីស្រឡាញ់របស់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ទៀតនោះ ក៏ព្រោះភរិយារបស់តារាប្រុសខាងលើនេះ គឺជាថៅកែស្រីមានមុខជំនួញចិញ្ចឹមត្រចៀកកាំ និង លក់ទឹកត្រចៀកកាំទៀតផងនៅកោះស្តេច នាទីរួមខេត្តកោះកុង ។ ចំណុចនេះដែរ ក៏បានធ្វើឱ្យអ្នកគាំទ្រលើកឡើងថា លោក សេម គឺពិតជាតារាប្រុស ដែលមិនសូវបង្ហាញពីមុខជំនួញរបស់គ្រួសារ ពោលគឺលោកហាក់មិនសំញ៉ែងជីវិតឯកជនមានទ្រព្យស្តុករបស់លោកនោះឡើយ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment