ទឹកចិត្តម្តាយដែលស្រលាញ់កូន! ព្រោះតែភ័យព្រួបារម្ភពីកូនខ្លាំងពេកអ្នកនាង ទូច ស្រីល័ក្ខ ទោះញុាំបាយមុខធុងសំរាមក៏មិនខ្វល់(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តពិតជាទទួលជ្រាបរួចមកហើយថាអ្នកនាង ទូច ស្រីល័ក្ខ ជាតារាពហុជំនាញ ដែលមិនថាច្រៀងសម្តែង ធ្វើជាពិធីការិនីគឺអ្នកនាង អាចធ្វើបានទាំងអស់ ដែលសមត្ថភាពនេះមិនសូវមនអ្នកណាធ្វើបានដូចនាងប៉ុន្មាននោះទេ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ តារាស្រីរូបនេះផងដែរហាក់ដូចជាមានការរវល់ក្នុងការងារក្នុងផ្ទះ គួបផ្សំសុខភាពរបស់នាងមិនសូវមិនអំណោយផលផង ធ្វើឲ្យនាងមិនសូវបញ្ចេញមុខ លើឆាកប៉ុន្មានទេហើយពេលនេះកូនប្រុសរបស់អ្នកនាង ចូលមន្ទីរពេទ្យទៀត កាន់តែលែងឃើញនាងតែម្តង។ កាលពីម្សិលមិញនេះដែល អ្នកនាង ទូច ស្រីល័ក្ខ

បានបង្ហោះនូវវីដេអូមួយ ដោយឃើញនាង ទទួលអាហារ នៅមុខធុងសំរាម ដោយមិនខ្វល់ពីអ្វីទាំងអស់ សំខាន់នាងអាចមានពេលបន្តិច សម្រាប់លេបបាយចូលក្រពះ ស្របពេលគ្រូពេទ្យ កំពុងតែមើលកូនប្រុសរបស់នាង។ក្នុងនោះ នាងក៏បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកថា ការដែលនាង ញ៉ាំអាហារនៅមុខធុងសំរាម ដោយមិនខ្ពើមរអើម យ៉ាងដូច្នេះ ក៏ព្រោះតែនាងចង់បង្ហាញថា នាងជាមនុស្សសាមញ្ញបំផុត កន្លែងណា ក៏នាងអាចញ៉ាំបានដែរ ហើយស្របពេលកូននាងឈឺចូលមន្ទីរពេទ្យទៀតនោះ នាងកាន់តែលែងចាប់អារម្មណ៍អ្វីទាំងអស់ហើយ ព្រោះអ្វីដែលនាងខ្វល់ គឺកូនរបស់នាងតែមួយគត់៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment