អីយ៉ា តាំងពីមានគូស្នេហ៍វ័យក្មេងមក ឃ្មីប ហាក់ឡើងស្រស់ស្រាយជាងមុន មានសង្ឃឹមក្នុងជីវិតម្តងបន្តិចវិញហើយ

មហាជនលើបណ្ដាញសង្គមទាំងឡាយ និង អ្នកសិល្បៈជាច្រើនបានទទួលជ្រាបរួចមកហើយថា អតីតតារាកំប្លែង អ្នកនាង រ៉េន សុធារី ហៅនាង ឃ្មឹប ដែលជាអតីតភរិយារបស់តារាកំប្លែងប្រុស នាយ ហុងដា បានជួបជាមួយនឹងព្យុះភ្លៀងជាច្រើនក្នុងជីវិតរបស់នាង ចាប់តាំងពីបង្ហាញវត្តមានសាជាថ្មីនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីបានឆ្លងកាត់នឹងបញ្ហាជីវិតជាច្រើនជាបន្តបន្ទាប់ នាពេលបច្ចុប្បន្ននេះ ក៏ពុំបានឃើញនាង ឃ្មឹប បង្ហាញសកម្មភាពផ្សេងៗក្នុងសិល្បៈ ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ពីជីវិតរស់នៅរបស់នាងទៀតឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីនាង ឃ្មឹប បានបង្ហាញមុខមាត់គូស្នេហ៍ថ្មី លើបណ្ដាញសង្គម TikTok ខ្លួនដែលមានឈ្មោះ vanylovetheary ជាមួយរូបភាពកៀកកើយយ៉ាងផ្អែមល្ហែមនឹងគូស្នេហ៍ថ្មីនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នារូបភាពយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមនេះដែរ បើសង្កេតពីមួយថ្ងៃទៅមួយថ្ងៃឃើញថា នាង ឃ្មឹប និង គូស្នេហ៍ថ្មីនេះ ស្រឡាញ់គ្នាខ្លាំងណាស់ ដោយនាងតែងតែបានបង្ហាញឱ្យឃើញយ៉ាងគួរឱ្យច្រណែនតាមរយៈបណ្តាញសង្គម រហូតមហាជនបានជូនពរនាង និង គូស្នេហ៍ថ្មីនេះ ឱ្យទទួលបានសុភមង្គល ហើយចាប់ដៃគ្នាសាងអនាគតឡើងវិញឱ្យបានត្រចះត្រចង់ ។ ក្នុងនោះបើងាកទៅមើល នាង ឃ្មឹប ក៏ហាក់មានភាពស្រស់ស្រាយ និង មានស្នាមញញឹមស្រស់ឡើងវិញថែមទៀត ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ

Related posts

Leave a Comment