អ្នកនិយមមើលរឿងភាគចិន ពិតជាស្គាល់ច្បាស់ តួនេះ ទ្រព្យមិនចេះតិច តែលោក Kenny Ho ប្រើជីវិតយ៉ាងសាមញ្ញ

កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស លោក Kenny Ho បានបង្ហោះវីដេអូ ពេលកំពុងញ៉ាំគុយទាវនៅលើបណ្តាញសង្គម ដោយនៅក្នុងនោះ តារាសម្តែងរូបនេះ បានតុបតែងខ្លួនយ៉ាងសាមញ្ញ ពាក់អាវឆ្នូតរួមទាំងមួក និងអង្គុយញ៉ាំគុយទាវមួយចាន នៅក្នុងហាងមួយកន្លែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ដោយយោងតាមបញ្ជីតម្លៃអាហារ នៅក្នុងហាងដែលតារាប្រុស លោក Kenny Ho បានចូល មានតម្លៃមិនលើសពី ២០ យ័ន (ប្រហែល ៣ដុល្លា) នោះទេ ដែលបានក្លាយជារឿងមួយដ៏នឹកស្មានមិនដល់ និងបង្កជាភាពភ្ញាក់ផ្អើលចំពោះហ្វេនៗជាច្រើន ព្រោះពួកគេមិនបានគិតទេថា តារាសម្ដែងរូបនេះ ដែលជាមនុស្សម្នាក់មានទ្រព្យសម្បត្តិរហូតដល់រាប់រយពាន់លាន នឹងមកញ៉ាំអាហារបែបធម្មតាយ៉ាងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ មនុស្សជាច្រើនក៏បានសម្ដែងក្ដីព្រួយបារម្ភចំពោះលោក Kenny Ho បន្ទាប់ពីពួកគេបានរកឃើញបង់រុំពណ៌សនៅលើដៃរបស់តារាប្រុសរូបនេះផងដែរ។ យ៉ាងណាមិញ លោក Kenny Ho ក៏បានបញ្ជាក់ថា រូបលោកទើបតែបានបញ្ចប់ការត្រួតពិនិត្យសុខភាព ហើយក៏បានទៅញ៉ាំគុយទាវដើម្បីបំប៉នរាងកាយរបស់ខ្លួន ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Kenny Ho ធ្លាប់ជាសិល្បករហុងកុងដ៏ល្បីម្នាក់ ហើយត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្តជាច្រើន ជាពិសេស បច្ចុប្បន្ននេះ បើទោះបីជា តារាប្រុសរូបនេះមានទ្រព្យសម្បត្តិរាប់រយពាន់លានក៏ពិតមែន ប៉ុន្តែ លោកនៅតែជ្រើសរើសរស់នៅតាមបែបសាមញ្ញធ​ម្មតា ផងដែរ៕ ប្រភព៖ khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment