ទីបំផុត ឌុច លីដា ដាច់ចិត្តទម្លាយមូលហេតុចេញមកហើយ ដែលមិនបង្ហាញស្វាមីពេញមុខពេញមាត់…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តក៏ដូចជាអ្នកគាំទ្របានជ្រាបហើយថា តារាសម្តែងស្រី ឌុច លីដា ដែលបានកាន់ដៃស្វាមីសំណព្វចិត្តចូលរោងការ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កន្លមកនេះ ដោយបានរៀបចំឡើងយ៉ាងសាមញ្ញ និង ស្ងប់ស្ងាត់ត្រឹមអញ្ជើញមិត្តភក្តិជិតស្និទ្ធចូលរួមអបអរសារទត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះ ព្រោះថាមុនមានចំណងអាពាហ៏ពិពាហ៍ ឌុច លីដា បានសម្រាលកូនប្រុសថ្លោស មុខមាត់យ្យូតគួរឲ្យស្រលាញ់ម្នាក់រួចមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញកន្លងទៅនេះ បើទោះបីជា បានចាប់ដៃគ្នាចូលរោងការជិត ១ ឆ្នាំហើយមែន ប៉ុន្តែគេសង្កេតឃើញថា ប្ដីប្រពន្ធមួយគូនេះ មិនសូវជាបង្ហាញនូវសកម្មភាពផ្សេងៗ និងភាពផ្អែមល្ហែមជាមួយគ្នាលើបណ្ដាញសង្គមនោះទេ ដែលជាហេតុធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួនមានការងឿនឆ្ងល់ចំពោះរឿងដែល តារាស្រីរូបនេះ ហាក់មិនសូវបង្ហាញវត្តមានស្វាមីពេញមុខពេញមាត់ដូចគូគេដទៃៗទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបន្ទាប់ពីមានចម្ងល់ និងសំណួរជាច្រើនពីមហាជនទៅកាន់ តារាស្រីខាងលើ ទាក់ទងនឹងរឿងស្វាមីរបស់នាង ស្រាប់តែថ្មីៗនេះ អ្នកនាងក៏បានដាច់ចិត្តទម្លាយប្រាប់ពីមូលហេតុពិតក្នុង TikTok ដែលកន្លងមកនាងមិនសូវបង្ហាញមុខស្វាមីលើបណ្ដាញសង្គម ព្រោះតែស្វាមីរបស់នាង មិនសូវចូលចិត្តថតរូប ឬវីដេអូ និងការលេងបណ្ដាញសង្គមផ្សេងៗដូចរូបនាងនោះទេ ហើយនាងក៏បានបញ្ជាក់ថា នាងមិនមានបំណងចង់លាក់បាំងអ្វីនោះដែរ ព្រោះកន្លងមកនាង និងស្វាមី ទៅណាមកណាដោយបើកចំហធម្មតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត ថ្វីដ្បិតតែ តារាសម្ដែងស្រីដ៏ឆ្នើមរូបនេះ ហាក់មិនសូវចង់បង្ហាញពីវត្តមានរបស់ស្វាមី តែមួយរយៈក្រោយនេះ គេឃើញតារាស្រីរូបនេះ បណ្ដើរស្វាមីទៅណាមកណា ឬចូលរួមនៅក្នុងកម្មវិធីនានាដោយបើកចំហ ដែលបង្ហាញពីជីវិតឯកជនរស់នៅយ៉ាងមានសុភមង្គល គ្រាន់តែមិនបង្ហាញជាញឹកញាប់លើបណ្ដាញសង្គម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ

Related posts

Leave a Comment