អាណិតគាត់ណាស់ លោកយាយវ័យជិត ៧០ ឆ្នាំ តស៊ូជិះម៉ូតូកូនទារាប់គីឡូម៉ែត្រ មកអង្គុយលក់ផ្កានៅកោះពេជ្រដល់យប់ៗជ្រៅ

ហ្វេសប៊ុក៖ បើអ្នកគិតថា ជីវិតរបស់ខ្លួនកម្សត់ខ្លាំងនោះ ចូលអ្នកក្រឡេកភ្នែកបន្តិច ទៅកាន់ដូនចាស់ម្នាក់ ដែលតែងតែមានវត្តមាននៅខាងមុខហាងស៊ុប ១កន្លែង ម្តុំ កោះពេជ្រ ជាមួយផ្កាម្លិះ មួយថាស ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់លោកយាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពមួយសន្លឹក របស់ដូនចាស់ម្នាក់ អង្គុយត្របោលក្បាលជង្គង់ ជាមួយធុងស្នោតតូច១ ធំ១ និងថាសដាក់ផ្កាតូចល្មមដែលមានរៀបផ្កាម្លិះ ក្រងជាភួង និង ខ្លះទៀតត្រូវបានចងជាកញ្ចុំ ដាក់តម្រៀងនៅលើថាសដើម្បីលក់ប្តូរជាមួយប្រា់បន្តិចបន្តួច ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ងៃ។ លោកយាយលក់ផ្កា វ័យ ៦៧ ឆ្នាំម្នាក់ ត្រូវបានគេស្គាល់ និងឃើញជារៀងរាល់ថ្ងៃ នៅខាងមុខហាងស៊ុបកាកាស៊ូគី សាខាកោះពេជ្រ ដែលគាត់តែងលក់ចាប់ពី ម៉ោង៤រសៀល ដល់ម៉ោង ៧:៣០ នាទីយប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈ រូបភាពដែលបានចែកចាយ ដោយគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឆែ ស្រីពេជ្រ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានប្រាប់ឲ្យដឹងដែថា លោកយាយតែងមកលក់ផ្កា នៅកោះពេជ្រ ជារៀងរាល់យប់ ដោយលោកយាយ ជិះម៉ូតូពីព្រែកប្រា ដល់កោះពេជ្ររាល់ថ្ងៃ ដើម្បីមកលក់ផ្កា។ យ៉ាងណាមិញ សម្រាប់បងប្អូនដែលឆ្លងកាត់ហាងស៊ុបមួយកន្លែងនោះ សូមជួយទិញផ្ការបស់លោកយាយផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment