អ្នកណាមិនរំភើប! ចាញ់កូនចង់ជួបមុខ Song Joongki មានអីស្រាប់តែប្តីល្អឲ្យនាងវីដេអូខលជាមួយអុបប៉ាភ្លែត…(មានវីដេអូ)

ពិតជាគួរឱ្យអស់សំណើច និង សរសើរខ្លាំងណាស់ ដោយថ្មីៗកន្លងទៅនេះ មាននារីតារាសម្តែងជនជាតិឥណ្ឌូនេស៊ី កំពុងពពោះម្នាក់ឈ្មោះ Felicya Angelista បាននិយាយលេងសើចជាមួយប្តីថា ខ្លួនចាញ់កូនខ្លាំង ធ្វើឱ្យចង់ជួបមុខអុបប៉ា ​Song Joongki ស្រាប់តែបុរសជាប្តី សុខចិត្តស្រវេស្រវាបំពេញបំណងបានភ្លែត ដោយឱ្យ Song Joongki ពញ្ញាក់ជាវិដេអូខលមកនាងតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមព័ត៌មានក្នុងស្រុកឥណ្ឌូនេស៊ីមួយបានឱ្យដឹងថា ឃើញប្រពន្ធសំណព្វរង៉ូវៗចង់ជួប Song Joongki ដូចនេះបុរសជាប្តីដែលជាតារាសម្តែងដូចគ្នា មិនចាំយូរឡើយ ក៏បានទាក់ទងទៅខាងមិត្តភក្តិខ្លួនដែលនៅប្រទេសកូរ៉េ ឱ្យគេជួយទំនាក់ទំនងទៅអ្នកចាត់ការផ្ទាល់របស់ Song Joongki ដើម្បីសុំជួបមុខនិយាយរឿងប្រពន្ធរបស់ខ្លួនភ្លាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Felicya Angelista បានឱ្យដឹងថា នាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ មិននឹកស្មានថាវាអាចកើតឡើងបានឡើយ ។ ដោយនៅព្រឹកមួយ ស្វាមីនាងបានប្រាប់ឱ្យនាងតែងមុខតែងមាត់ឱ្យស្អាតបាត ដើម្បីសម្រាប់ត្រៀមថតវីដេអូ Vlog ស្រាប់តែកំពុងអង្គុយមុខកាម៉េរ៉ាសុខៗក៏លេចមុខអុបប៉ា Song Joongki ដើរចេញមកពីបន្ទប់ រួចនិយាយសួរសុខទុក្ខនាងយ៉ាងគួរសមតែម្តង ។ នាង និង អុបប៉ាក៏បន្តនិយាយគ្នាលេងពីនេះពីនោះយ៉ាងមិនគួរឱ្យជឿ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ វីដេអូមួយនេះ ត្រូវបានគេចែកចាញពាសពេញបណ្តាញសង្គមផងដែរ ព្រមទាំងម្នាក់ៗក៏បានលើកសរសើរពីសំណាងរបស់នារីខាងលើនេះ ហើយក៏សរសើរមិនតិចដែរពីទឹកចិត្តបុរសជាស្វាមីដែលសុខចិត្តតាមប្រពន្ធគ្រប់យ៉ាងដូច្នេះ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment