អីយ៉ា ក្រោយភ្ជាប់ពាក្យបានជិត ២ ខែ ស្រាប់តែ កែវ សុបញ្ញា សំងំចាយជីវិតយ៉ាងមានក្តីសុខជាមួយគូដណ្តឹង

ហ្វេសប៊ុក៖ ជឿជាក់ថាទស្សនិកជនប្រហែលជានៅចាំបាន កញ្ញា កែវ សុបញ្ញា ដែលជាអតីតបេក្ខនារី ដែលធ្លាប់បានដាក់ពាក្យចូលប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ ហើយនៅពេលនោះគេចាំបានថា សុបញ្ញា បានលើកយកបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ពិន្ទុ១០០» យកមកធ្វើការប្រកួតប្រជែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ អតីបេក្ខនារីរូបនេះ បានរកឃើញគូអនាគតហើយ ដោយបានសម្រេចចិត្តកាន់ដៃគ្នាភ្ជាប់ពាក្យ ជាមួយបុរសសង្ហាម្នាក់មានឈ្មោះថា ប៉ាល់ ប៉ោស៊ាង មើលទៅពិតជាសមគ្នាមែនទែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមរបស់ លោក កៅ សីហា បានបង្ហោះរូបភាព និងវីដេអូ ព្រមទាំងសរសេរសារបែបនេះថា «អបអរ ប្អូនស្រីសម្លាញ់មានសុភមង្គល និងចូលរោងជ័យឆាប់ៗ Keo Sopanha ។ នាងលម្អង (រាជិនីភូមិគ្រឹះ) ភ្ជាប់ពាក្យហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះរយៈពេលប្រមាណជិត ២ ខែហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា កែវ សុបញ្ញា បានដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យតាមប្រពៃណី ។ ក្នុងនោះ បើទោះជាមិនទាន់បានបញ្ជាក់ពីថ្ងៃរៀបការយ៉ាងណាក្តី តែអតីតបេក្ខភាព The Voice Cambodia រដូវកាលទី ១ រូបនេះ ក៏ហាក់កាន់តែមានសុភមង្គលក្នុងជីវិតគូរបស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីពេលថ្មីៗនេះ កញ្ញា កែវ សុបញ្ញា បានដឹកដៃគូដណ្តឹងធ្វើដំណើរកម្សាន្តយ៉ាងរ៉ូមែនទិក ដូចជាគូស្វាមី ថ្មីថ្មោងយ៉ាងដូច្នោះ ។ លើសពីនោះ តារាស្រីរូបនេះក៏បានបង្ហោះរូបភាពផ្អែមល្ហែម និង បង្ហោះសារដូច្នេះថា៖ “កុំសួរថាស្ងាត់បាត់ អាបញ្ញា ទៅណា? គេលួចមករកកន្លែងស្ងប់ស្ងាត់ បំបាត់ភាពតានតឹង ហ្នឹងហាស ហាហាហា”៕

Related posts

Leave a Comment