អបអរផង! ទីបំផុត កូនស្រី លោកគ្រូប្រដាល់ អេ ភូថង បានសម្រេចចិត្តរៀបចំពិធីសែនព្រេនហើយ មើលទៅសាមញ្ញណាស់ តែម្នាក់ៗរីករាយគ្រប់ៗគ្នា រំភើបចិត្តខ្លាំងពេក កូនកំលោះ ពោលពាក្យថា..

ជឿជាក់ថាពុកម៉ែបងប្អូនដែលនិយមទស្សនាកីឡាប្រដាល់ ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានគឺលោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុករូបលោកជាកំពូលអ្នកប្រដាល់ គុណខ្មែរ កាលពីជាង ១០ឆ្នាំមុនមកម្ល៉េះ ដែលធ្វើឲ្យមហាជនជាច្រើននៅតែដដក់ជាប់ចិត្តមិនទាន់រសាយនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះគេចាំបានថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ កូនស្រី របស់លោក បានចូលរោងភ្ជាប់ពាក្យហើយ។ កូនស្រីម្នាក់នេះមានឈ្មោះថា អេ ព្រីយ៉ានុតភួថង រីឯ កូនប្រុសវិញមានឈ្មោះថា លៀង ប៉ហេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកូនស្រីរបស់លោក ក៏ជាកីឡាការិនី ដ៏ល្បីមួយរូបផងដែរ ព្រមទាំងធ្លាប់ចេញទៅប្រកួតនៅលើឆាកអតន្តរជាតិផងដែរ មានដូចជាប្រទេសចិន ថៃ ភូមា ជាដើម និង ធ្លាប់ជាកីឡាការិនី ជម្រើសជាតិប្រដាល់កម្ពុជាថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញអ្នកទាំងពីរបានសម្រេចចិត្ត រៀបចំពិធីសែនព្រន តាមប្រពៃណីខ្មែរហើយ មើលទៅពិតជាសាមញ្ញណាស់ តែម្នាក់ៗពោរពេញទៅដោយភាពស្នាមញញឹមគ្រប់ៗគ្នា និង សប្បាយចិត្តគ្រប់ៗគ្នាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ ខាងកូនកំលោះ ក៏បានភ្ជាប់សារយ៉ាងខ្លីមួយប្រាប់ថា៖ “ព្រោះតែកូវីដទើបពួកខ្ញុំសំរេចចិត្តសែន (ចាំកូនមួយចាំការនឹងហា)”។

ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ព្រមទាំងមិត្តភ័ក្តិ សាច់ញាតិបងប្អូនបានចូលទៅ ខមិន បែបនេះថា៖ “ជូនពរអោយមានសុភមង្គលក្នុងគ្រួសារមានតែស្នាមញញឹមក្នុងមួយជីវិត, ចូលរួម អបអរសាទរ អ្នកទាំងពីរ, Congratulations oun ជូនពរឲ្យមានសុភមង្គល ស្រលាញ់គ្នាដល់ចាស់កោងខ្នង, ជូនពរប្អូនអោយឆាប់បានកូនលឿនៗ, ជូនពរមានសុភមង្គលប្អូនប្រុស”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment