រំភើបឡើងស្រក់ទឹកភ្នែក! វីរៈនារី ខាន់ ចេសា ឈរគោរពទង់ជាតិខ្មែរ ស្របពេលបំពាក់មេដាយមាស ដោយមនុស្សជាច្រើនឈរគោរព និងបញ្ចាំងរូបទង់ជាតិខ្មែរលើកញ្ចក់ទូរទស្សន៍ ដើម្បីឲ្យអន្តរជាតិបានស្គាល់ខ្មែរកាន់តែច្បាស់(មានវីដេអូ)

នៅថ្ងៃនេះ​ដែរ​ សូមចូល​រួមអបអរសាទរ និងកោតសរសើរជាខ្លាំងដល់កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា ដែលបានខំ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​ប្រកួត​ប្រជែងជាមួយកីឡាការិនី​ ប្រទេស​ហ្វីលីពីន​ជាម្ចាស់​ផ្ទះ​​ រហូតទទួលបាន​ជ័យ​ជម្នះ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​បានយកឈ្នះ​​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ Cambodia Sea Game 2023 បាន​មានការ​លេីកឡេីង​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា៖«អបអរសាទរ កីឡាការិនីជឺជីត​ ស៊ូ ខាន់ ចេសា ឈ្នះមេដាយមាសទី៤ ជូនប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ SEA Games 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន នៅមុននេះបន្តិច។

ទន្ទឹម​នឹង​នេះ​ដែរ​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​ និង​ជុំវិញ​ពិភពលោក​ បានមាន​មោទនភាព​ និង​បានសម្តែងនូវ​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង​ ​ដែល​កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា​ បានយក​ឈ្នះ​ដៃ​គូ​ប្រកួត​របស់​ខ្លួន​ក្នុង​វគ្គ​​ផ្ដាច់ព្រ័ត្រ​ ដណ្ដើម​បាន​មេដាយ​មាស​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​។

យ៉ាងណា​មិញ​ ក្នុងឱកាសបំពាក់មេដាយមាសទី៤ ប្រភេទកីឡាការិនី​ជឺជីត​ស៊ូ ដែលដណ្តើមបានដោយកីឡាការិនី ខាន់​ ចេសា​ គឺ​បានមានការ​ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា​ ផងដែរ​ ដែលនេះ​ពិត​ជា​មោទនភាព​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ប្រទេសជាតិទាំងមូល​ លេី​ឆាក​អន្តជាតិ​ ដែលទង់​ជាតិ​ខ្មែរ​ស្ថិតនៅ​ខ្ពស់​ជាងគេ​នោះ។

គូសបញ្ជាក់​ថា​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន SEA Games ដែល​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំនេះ ត្រូវ​បានបើក​ការប្រកួត​ផ្លូវការ​នៅ​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ។ ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ​ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​​។ ហើយ​ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ជិត​៦​ពាន់​នាក់​ ដែលមកពី​១១​ប្រទេស​ចូលរួម​ ពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​៥៦​ប្រភេទ​កីឡា ខណៈ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​៣១​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​។

Related posts

Leave a Comment