ក្រោយទទួលដំណឹង មរណភាពរបស់វីរៈនារីកងទ័ពអាវស ដែល.ស្លា.ប់.ដោយសារកូវីដ១៩ លោកប៉ែន ចំរុង បានពោលពាក្យក្នុងចិត្តទាំងក្តុកក្តួលបែបនេះថា…

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ មានដំណឹងដ៏គួរឲ្យសោកសៅមួយត្រូវបានចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយយុវតីក្លាហាន និង សមាជិកមួយរូនៃក្រុមគ្រួពេទ្យជួរមុខ ដែលកំពុងប្រើការព្យាបាលអ្នកជំងឺ និង ប្រយុទ្ធប្រឆាំងទប់ស្កាត់មេរោគកូវីដ១៩ បានបាត់បង់ជីវិតទៅទាំងវ័យក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈគណនីហ្វេសប៊ុករបស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងដែរថា៖ “ពិតជាដំណឹងដ៏គួរឱ្យសោកស្តាយ សូមឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភព អរគុណខ្លាំងណាស់សម្រាប់ការលះបង់ជូនជាតិ យើងគ្រប់គ្នានឹងចងចាំនូវការលះបង់របស់អ្នកជារៀងរហូតក្នុងបេះដូង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានអ្នកគ្រូពេទ្យវ័យក្មេងម្នាក់បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ក្នុងបេសកម្មព្យាបាលអ្នកជំងឺនោះ ឃើញថាមានមហាជន ថ្នាក់ដឹកនាំ និងរួមទាំងសិល្បៈករសិល្បៈការនីមួយចំនួនបានសម្តែងពីអារម្មណ៍ក្តុកក្តួល និងអាណិតដល់គ្រូពេទ្យ ចំពោះការលះបង់ដ៏ធំធេងមួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ តាមការបញ្ជាក់បន្ថែមពីមិត្តភក្តិ និង មិត្តរួមក្រុមរបស់អ្នកគ្រូពេទ្យវ័យក្មេងរូបនេះនៅលើបណ្តាញសង្គមបានឲ្យដឹងបន្ថែមទៀតដែរថា៖ “អ្នកគ្រូពេទ្យរូបនេះមានឈ្មោះថា អ៊ឹម ស្រីនិ ឬ ហៅក្រៅថា Xiao Ni ជាបុគ្គលិកបម្រើការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី ២៩ ខែសីហា កន្លងទៅនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនាពេលថ្មីៗនេះ លោក ប៉ែន ចំរុង បានធ្វើបង្ហាញអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្ត តាមរយៈសំណេរខ្លីមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីទទួលដំណឹងអាក្រក់មួយនេះថា៖

“ធ្វើជាពេទ្យមើលថែអ្នកជំងឺបានគ្រប់គ្នា ប្រាប់អ្នកជំងឺអោយរឹងមាំហេតុអី តែពេលនេះអ្នកគ្រូបែជាលាចាកលោកទាំងភាពសោកស្តាយបំផុត សូមសំដែងនូវការគោរពចំពោះការលះបង់ដ៏ធំធេងទាំងកំលាំងកាយនិងកំលាំងចិត្តដើម្បីប្រយុទ្ធប្រឆាំង COVID-19 របស់វិរះនារីកងទ័ពអាវសជួរមុខ សូមឧទ្ទិសកុសលផលបុណ្យដែលខ្ញុំបានសាងសូមជួយបញ្ជូនវិញ្ញាណក្ខ័ន្តរបស់អ្នកគ្រូពេទ្យទៅកាន់សុគតិភពផងចុះ” ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment