ចាក់ដោតណាស់! អីយ៉ា សុខៗ ស្រាប់តែអ្នកនាង យក់ ថិតរដ្ឋា បានទម្លាយអារម្មណ៍មួយនេះចេញមកថា…

ពុកម៉ែបងប្អូនក៏ដូចជាអ្នកគាំទ្រជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ដែលសុទ្ធសឹងតែជាតារាម្រៀងដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ហើយសព្វថ្ងៃនេះអ្នកទាំងពីរមានកូន ៣នាក់ រួចកមកហើយ គឺប្រុស២នាក់ និងស្រីពៅ១ម្នាក់ទៀត ដែលកាលនោះ កូនស្រីពៅសម្រាលនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ កន្លងមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបច្ចុប្បន្ននេះ អ្នកទាំងពីរ កំពុងមានក្តីសុខយ៉ាងខ្លាំង ជាមួយក្រុមគ្រួសារដ៏តូចមួយនេះរបស់ខ្លួន ជាមួយកូនៗទាំងបី ដោយកូនប្រុសទី១មានឈ្មោះថា ឃុំ រដ្ឋាណាលីដូ កូនប្រុសទី២មានឈ្មោះថា ឃុំ រដ្ឋាណាលីឌី ហើយនិងកូនស្រីពៅមានឈ្មោះថា ឃុំ រដ្ឋាណាតាលី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កន្លងផុតមកនេះ គេបានឃើញអ្នកនាង យក់ ថិតរដ្ឋា បានទម្លាយអារម្មណ៍មួយនេះចេញមកថា៖ “Good night everyone ស្រលាញ់គ្នារាប់អានគ្នាទោះជាជិះកង់រឺជិះម៉ូតូរឺឡានរស់នៅបែបណាក៏ដោយ ក៏នៅតែរាប់គ្នាជារៀងរហូត ដោយបេះដូង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗនាំគ្នាចូលទៅ ខមិន ព្រាតបែបនេះថា៖ “ត្រូវម៉ាច់ បងមានតែកង់ទេ ជិះរាល់ថ្ងៃ អត់មានម៉ូតូឡាន ទំនើបដូចគេទេ, នៅតែស្អាត ស្អាតខ្លាំងទៀតផងបង, ត្រូវណាស់ការរាប់អានគ្នាមានតែចិត្តនិងបេះដូងទេ, ស្អាតណាស់ អាយ ដល, នៅតែស្អាត ស្អាតខ្លាំងទៀតផងបង”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment