សែនស្រណោះខ្លាំងណាស់! មុនបាត់បង់ជីវិត វីរនារីអាវសរ ធ្លាប់ពោលពាក្យបេបនេះ ប្រាប់ទៅកាន់បងប្រុសថា…

ហ្វេសប៊ុក៖ កាលពីថ្ងៃម្សិលមិញមានដំណឹងដ៏គួរឲ្យសោកសៅមួយត្រូវបានចែករំលែកពេញបណ្តាញសង្គម ក្រោយយុវតីក្លាយហាន និង សមាជិកមួយរូនៃក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងបម្រើការព្យាបាលអ្នកជំងឺ និង ប្រយុទ្ធប្រឆាំងទប់ស្កាត់មេរោគកូវីដ១៩ បានបាត់បង់ជីវិតទៅទាំងវ័យក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈគណនីហ្វេសប៊ុករបស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងដែរថា៖ “ពិតជាដំណឹងដ៏គួរឱ្យសោកស្តាយ សូមឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភព អរគុណខ្លាំងណាស់សម្រាប់ការលះបង់ជូនជាតិ យើងគ្រប់គ្នានឹងចងចាំនូវការលះបង់របស់អ្នកជារៀងរហូតក្នុងបេះដូង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ តាមការបញ្ជាក់បន្ថែមពីមិត្តភក្តិ និង មិត្តរួមក្រុមរបស់អ្នកគ្រូពេទ្យវ័យក្មេងរូបនេះនៅលើបណ្តាញសង្គមបានឲ្យដឹងបន្ថែមទៀតដែរថា៖ “អ្នកគ្រូពេទ្យរូបនេះមានឈ្មោះថា អ៊ឹម ស្រីនិ ឬ ហៅក្រៅថា Xiao Ni ជាបុគ្គលិកបម្រើការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី ២៩ ខែសីហា កន្លងទៅនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ ស្រាប់តែគណនីបងប្រុស វីរនារីអាវសរ ដែលបានបាត់បង់ជីវិតខាងលើ ដែលមានឈ្មោះ Oem Samphors បានស៊ែផុសរបស់ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ព្រមទាំងបានបង្ហាញនូវអារម្មណ៍របស់ខ្លួនថា “សូមប្អូនទៅឱ្យបានសុខ” ព្រមទាំងបានបង្ហើបឃ្លាដ៏ចាក់ដោតមួយថា “អូនថារៀនពេទ្យដើម្បីជួយមនុស្ស ហត់ក៏ទ្រាំបានដែរ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យមួយឃ្លាចុងក្រោយនេះហើយ បានធ្វើឱ្យមហាជនសន្មតថាជាសារចុងក្រោយដ៏មានន័យ ដែលសពអ្នកគ្រូពេទ្យ បានពោលទៅកាន់បងប្រុសរបស់ខ្លួន ដែលធ្វើឱ្យមហាជនកាន់តែស្រណោះ និង ស្ញប់ស្ញែងចំពោះឧត្តមគតិមួយនេះ ក៏ដូចជាសកម្មភាពលះបង់ដើម្បីអ្នកជំងឺកូវីដ-១៩ កន្លងមក ដែលនេះគឺជាការលះបង់ដ៏ធំធេង ក្នុងបុព្វហេតុជាតិ ដែលធ្វើឱ្យក្រុមការងារ និង មហាជនខ្មែរ ចងចាំជាប់ក្នុងបេះដូង ពុំអាចបំភ្លេចបានឡើយ ។

មិនតែប៉ុណ្ណោះ ក្នុងទិដ្ឋភាពនៃការបូជា.ស.ព បុរសដែលត្រូវជាបងប្រុស នៃ.ស.ព.អ្នកគ្រូពេទ្យ បានបង្ហោះរូបភាពចុងក្រោយគួរឱ្យរំជួលចិត្ត នៅមុខឈាបនដ្ឋាន ព្រមទាំងពោលពាក្យថា “ចុងក្រោយហើយអូន” បង្ហាញពីការជូនដំណើរដ៏គួរឱ្យសោកសង្រេងបំផុតក្នុងឆាកជីវិតរបស់លោក ដែលបានបាត់បង់ប្អូនស្រីជាទីស្រឡាញ់របស់ខ្លួន ៕

Related posts

Leave a Comment