មើលហើយយំតាម! ពេលនេះស.ព.វីរនារីអាវសរ ត្រូវដង្ហែយកទៅបូជាហើយ អរគុណម្រាប់ការលះបង់ដ៏ធំធេងមួយនេះ (វីដេអូ)

ហ្វេសប៊ុក៖ នៅមនុនេះបន្តិចមានដំណឹងដ៏គួរឲ្យសោកសៅមួយត្រូវបានចែករំលែកពេញបណ្តាញសង្គម ក្រោយយុវតីក្លាយហាន និង សមាជិកមួយរូនៃក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងបម្រើការព្យាបាលអ្នកជំងឺ និង ប្រយុទ្ធប្រឆាំងទប់ស្កាត់មេរោគកូវីដ១៩ បានបាត់បង់ជីវិតទៅទាំងវ័យក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈគណនីហ្វេសប៊ុករបស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងដែរថា៖ “ពិតជាដំណឹងដ៏គួរឱ្យសោកស្តាយ សូមឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភព អរគុណខ្លាំងណាស់សម្រាប់ការលះបង់ជូនជាតិ យើងគ្រប់គ្នានឹងចងចាំនូវការលះបង់របស់អ្នកជារៀងរហូតក្នុងបេះដូង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ តាមការបញ្ជាក់បន្ថែមពីមិត្តភក្តិ និង មិត្តរួមក្រុមរបស់អ្នកគ្រូពេទ្យវ័យក្មេងរូបនេះនៅលើបណ្តាញសង្គមបានឲ្យដឹងបន្ថែមទៀតដែរថា៖ “អ្នកគ្រូពេទ្យរូបនេះមានឈ្មោះថា អ៊ឹម ស្រីនិ ឬ ហៅក្រៅថា Xiao Ni ជាបុគ្គលិកបម្រើការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី ២៩ ខែសីហា កន្លងទៅនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញដំណឹងដ៏ក្រៀមក្រំនេះ នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះ តាមរយៈគណនីមួយដែលមានឈ្មោះ ChoupDena Smile បានបង្ហាញពីទិដ្ឋភាពជូនដំណើរសា.ក.ស.ព.របស់ វីរនារីអាវសរ កម្ពុជា ជាលើកចុងក្រោយ យកមកបូជានៅក្នុងទីអារាម ក្នុងរូបភាពស្រណោះអាល័យ និង សោកសង្រេងបំផុត សម្រាប់គ្រួសារនៃ.ស.ព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះមហាជន បាននាំគ្នាផ្ញើសារចូលរួមរំលែកទុក្ខ និង បានគោរពនូវវីរភាពដ៏អង់អាចក្លាហាន របស់ទ័ពអាវសរកម្ពុជា ដែលតស៊ូពលីជីវិតក្នុងបុព្វហេតុជាតិមួយនេះ ដែលធ្វើឱ្យការលះបង់នេះ ស្ថិតនៅក្នុងដួងចិត្តប្រជាជន និង ក្រុមការងារជានិច្ច និង មិនភ្លេចនោះឡើយនូវគុណបំណាច់ នៃការលះបង់ដ៏ធំធេងមួយនេះ៕ ប្រភពវីដេអូ៖ ChoupDena Smile(Stop)

Related posts

Leave a Comment