គួរឲ្យសោកស្តាយណាស់! អ្នកគ្រូពេទ្យវ័យក្មេងម្នាក់ បានទទួលមរណភាពដោយសាកូវីដ១៩ បន្សល់ត្រឹមក្តីអាល័យ

ហ្វេសប៊ុក៖ នៅមនុនេះបន្តិចមានដំណឹងដ៏គួរឲ្យសោកសៅមួយត្រូវបានចែករំលែកពេញបណ្តាញសង្គម ក្រោយយុវតីក្លាយហាន និង សមាជិកមួយរូនៃក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងបម្រើការព្យាបាលអ្នកជំងឺ និង ប្រយុទ្ធប្រឆាំងទប់ស្កាត់មេរោគកូវីដ១៩ បានបាត់បង់ជីវិតទៅទាំងវ័យក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈគណនីហ្វេសប៊ុករបស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងដែរថា៖ “ពិតជាដំណឹងដ៏គួរឱ្យសោកស្តាយ សូមឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភព អរគុណខ្លាំងណាស់សម្រាប់ការលះបង់ជូនជាតិ យើងគ្រប់គ្នានឹងចងចាំនូវការលះបង់របស់អ្នកជារៀងរហូតក្នុងបេះដូង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ តាមការបញ្ជាក់បន្ថែមពីមិត្តភក្តិ និង មិត្តរួមក្រុមរបស់អ្នកគ្រូពេទ្យវ័យក្មេងរូបនេះនៅលើបណ្តាញសង្គមបានឲ្យដឹងបន្ថែមទៀតដែរថា៖ “អ្នកគ្រូពេទ្យរូបនេះមានឈ្មោះថា អ៊ឹម ស្រីនិ ឬ ហៅក្រៅថា Xiao Ni ជាបុគ្គលិកបម្រើការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី ២៩ ខែសីហា កន្លងទៅនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មហាជនជាច្រើនក៏បានចូលរួមចែករំលែក និង សម្តែងការសោកស្តាយចំពោះការបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ជាពិសេសគឺការលះបង់របស់គាត់ ដោយសង្ឃឹមថាគាត់នឹងបានសម្រាកដោយសេចក្តីស្ងប់សុខ និង បានទៅកាន់សុគតិភព៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment