រំភើបចិត្តជំនួស! ទីបំផុត ការតស៊ូបុរសពិការជើង ដឹកអីវ៉ាន់តាម Foodpanda ធ្វើឱ្យគេឯងរំភើបចិត្ត រហូតទទួលបានជំនួយហើយ

បុរសពិការជើងវ័យចំណាស់មួយរូប តស៊ូជិះម៉ូតូតាំងពីព្រលឹមទល់ព្រលប់ ដឹកអីវ៉ាន់ឱ្យភ្ញៀវនៅតាមផ្ទះ គ្រាន់នឹងបានថវិកាបន្តិចបន្តួច សម្រាប់ដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ និង ចិញ្ចឹមក្មួយស្រីតូចម្នាក់នៅក្នុងបន្ទុក គួរឱ្យអាណិតស្រណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ សប្បុរសជនជាច្រើនបានទាក់ទងទៅកាន់បុរសកម្សត់រូបនេះ ដើម្បីផ្ដល់នូវសម្ភារ និង ថវិកាមួយចំនួន ដែលជាក់ស្ដែងបើតាមគណនីមួយដែលមានឈ្មោះ Long Soksethina បានបង្ហោះរូបភាពបុរសវ័យចំណាស់រូបនេះ ជាមួយសារឱ្យបានដឹងថា «លោកអ៊ំបានទទួលថវិការហើយ ខ្ញុំស្កាត់មករកគាត់ទាំងភ្លៀងមិនចាំស្អែកទេ អ៊ំសប្បាយចិត្តនិយាយមិនចេញទេ ។ អរគុណបងបងទាំងអស់គ្នា មុននេះគាត់បានខលមកខ្ញុំថាគាត់រំភើបណាស់ សប្បាយចិត្តដូចកើតថ្មីម្ដងទៀតចឹង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា បុរសដ៏តស៊ូរូបនេះ បានបញ្ជាក់ថា លោកមានឈ្មោះ គង់ សិរី មានអាយុ ៦១ ឆ្នាំ និង មានមុខរបរជាអ្នកដឹកជញ្ជូនអីវ៉ាន់របស់ Foodpanda ។ បច្ចុប្បន្ននេះ លោកបានសុំឃ្លាំងគេដើម្បីស្នាក់នៅ ម្តុំស្ពានព្រែកព្នៅ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ព្រោះខ្លួនពុំមានលទ្ធភាពក្នុងការជួលបន្ទប់ស្នាក់នៅនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារៀងរាល់ព្រឹក បុរសពិការចិត្តស៊ូរូបនេះ តែងធ្វើដំណើរតាមរយៈម៉ូតូស្ទើរតែគ្រប់ទីកន្លែង ដើម្បីដឹកអីវ៉ាន់ឱ្យភ្ញៀវ ដោយទទួលបានប្រាក់ចំណូលបន្តិចបន្តួចគ្រាន់ចិញ្ចឹមខ្លួន និង ក្មួយស្រីម្នាក់ទៀតអាយុ ១០ ឆ្នាំម្នាក់ នៅក្នុងបន្ទុកត្រូវមើលថែ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment