ស្ងាត់បាត់ដំណឹងឈឹងពីសិល្បៈតារាសម្តែង នៅ សុធារីដា តែតាមពិតកំពុងសំងំរស់នៅយ៉ាងមានក្តីសុខ នៅប្រទេសមួយនេះសោះ

បើរំឭកទៅដល់តារាសម្តែងកាលពីកំឡុងឆ្នាំ ១៩៩៥ ដល់ ឆ្នាំ ២០០០ មហាជនអ្នកគាំទ្រទស្សនាចម្រៀងកាយវិការប្រាកដជាបានស្គាល់ហើយតារាសម្តែង នៅ សុធារីដា ដែលត្រូវបានមហាជនលើកឡើងថាអ្នកនាងមានមុខមាត់ស្រដៀងទៅនឹងតារាសម្តែងល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មកទល់ពេលនេះរយៈពេលប្រមាណជាជាង ២០ ឆ្នាំ មកហើយ ដែលតារាសម្តែង នៅ សុធារីដា បានបញ្ចប់អាជីពសិល្បៈ និង រៀបការអស់រយៈពេល ១៨ ឆ្នាំ ជាមួយនឹងស្វាមី ។ បច្ចុប្បន្ន អ្នកនាង ក៏កំពុងតែរស់នៅឯសហរដ្ឋអាមេរិកយ៉ាងមានសុភមង្គលជាមួយនឹងស្វាមី ព្រមទាំងកូនប្រុសពេញកំលោះរបស់អ្នកនាង ពោរពេញដោយសុភមង្គល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត បើទោះបាត់មុខឈឹងលើវិថីសិល្បៈក្នុងប្រទេសក៏ពិតមែន ប៉ុន្តែអតីតតារាសម្តែង នៅ សុធារីដា ក៏បានបន្សល់ទុកនូវស្នាដៃយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ដូចជាចម្រៀងកាយវិការ និង ភាពយន្តផងដែរ ។ កាលនោះ គេចាំបានថា អ្នកនាង នៅ សុធារីដា តែងបង្ហាញវត្តមានច្រើននៅក្នុងផលិតកម្មឆ្លងដែន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment