នៅចាំបានទេ? អតីតពិធីការិនីល្បីទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដា ម៉ាលី កំពុងសំងំប្រើជីវិតឯកជននៅទីនេះ

បើរំឭកទៅដល់រយៈពេលប្រមាណជាជាង ១៥ ឆ្នាំ មុន មហាជនអ្នកនិយមទស្សនាកម្មវិធីទូរទស្សន៍របស់ប៉ុស្តិ៍លេខ ៥ ប្រាកដជាបានស្គាល់មកហើយនូវពិធីករ ពិធីការិនី ល្បីឈ្មោះ និង ពេញនិយមជាច្រើនផ្នែក ដោយមានដូចជា អ្នកនាង ឯម គុណកល្យា អ្នកនាង អឿន ដាលីស អ្នកនាង ហេង ម៉ារ៉ាឌី អ្នកនាង ប៉ែន សុផានី និង អ្នកនាង ដា ម៉ាលី ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើនឹកដល់អតីតតារាចម្រៀង និង ពិធីករ លោក ឈួន សុខចន្ទ កាលនៅមានជីវិត ដៃគូពិធីការិនីដែលស័ក្តិសមរបស់លោកកាលពីជំនាន់នោះ គឺអ្នកនាង ដា ម៉ាលី ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនអ្នកទស្សនាធ្លាប់ចាំបានថា អ្នកនាង ដា ម៉ាលី បានកាន់កម្មវិធីកម្សាន្តជាច្រើននៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដោយភាគច្រើនគឺជាកម្មវិធីបែបយុវវ័យ ហើយអ្នកនាងក៏បានឈរឈ្មោះជាពិធីការនីមានប្រជាប្រិយនៅក្នុងស្ថានីយទូរទស្សន៍ខាងលើនេះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីសាងកេរ្តិ៍ឈ្មោះជាពិធីការិនី ដែលមានវោហារសាស័ព្ទអាចនិយាយទាំងភាសាខ្មែរ ចិន និង អង់គ្លេសហើយនោះ អ្នកនាង ដា ម៉ាលី ក៏សម្រេចចិត្តបញ្ចប់អាជីពខាងលើនេះ និង ទៅរស់នៅឯសហរដ្ឋអាមេរិកបាត់ទៅ ។ មកដល់ពេលបច្ចុប្បន្ន អតីតពិធីការិនីខាងលើនេះ ក៏បានសាងគ្រួសារ និង មានកូនស្រីចំនួន ២ នាក់ ហើយដែរ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment