បាត់មុខយូរ តែសម្រស់អតីតតារាស្រី ពេជ្រ ច័ន្ទបរមី នៅតែស្រស់ស្អាតដូចមុនចឹងគ្មានប្រែ

ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចអតីតតារាសម្តែង ពេជ្រ ច័ន្ទបរមី នៅឡើយទេ ដែលតារាអតីតតារាស្រីរូបនេះ ធ្លាប់ជាតារាសម្តែងមានឈ្មោះបោះសំឡេង និង ទទួលបានការគាំទ្រខ្លាំងពីមហាជនទាំងលើទេពកោសល្យសម្តែង និង រូបសម្រស់ដ៏ស្រស់ផូរផង់ កាលពីប្រមាណជាង ១០ ឆ្នាំមុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាបច្ចុប្បន្ននេះ អតីតតារាសម្តែង ពេជ្រ ច័ន្ទបរមី បានឃ្លាតចាកឆ្ងាយពីវិស័យសិល្បៈមិនបានប្រឡូកបន្តទៀតក្តី ប៉ុន្តែអ្នកគាំទ្រនៅតែចងចាំពីអតីតកាលនៃការសម្តែងដ៏ស័ក្តិសមរបស់អតីតតារាស្រីរូបនេះដដែល និង ក្នុងនោះដែរ ក៏មានអ្នកគាំទ្រមួយចំនួននៅតែបង្ហាញក្តីនឹករឭកដល់អតីតតារាស្រីរូបនេះ និង ចង់ដឹងសុខទុក្ខពីអតីតតួអង្គស្រីក្នុងរឿង «ពស់កេងកង» រូបនេះយ៉ាងខ្លាំងថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ អតីតតារាសម្តែង ពេជ្រ ច័ន្ទបរមី កំពុងរស់នៅយ៉ាងមានសុភមង្គលក្នុងងារជាលោកជំទាវម្នាក់ ក្រោយក្លាយជាភរិយារបស់ឧត្តមសេនីយ៍ កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នអតីតតារាសម្ដែងរូបនេះ ក៏កំពុងរស់នៅលើគំនរទ្រព្យស្ដុកស្ដម្ភ ជាមួយចំណងដៃកូន ២ នាក់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកទៅមើលលើសម្រស់របស់អតីតតារាសម្តែងស្រីរូបនេះវិញ នៅតែមានភាពស្រស់សោភា ហាក់មិនមានការប្រែប្រួលខុសពីអតីតកាលក្នុងពេលចាប់អាជីពជាតារាសម្តែងនោះប៉ុន្មានឡើយ ពោលគឺអតីតតារាស្រីដែលបានក្លាយជាជំទាវ ពេជ្រ ច័ន្ទបរមី រូបនេះ នៅតែស្រស់ស្អាតផូរផង់គ្មានទាស់ និង កាន់តែស្រស់ស្អាតពីមួយថ្ងែទៅមួយថ្ងៃ ជាមួយនឹងការរស់នៅយ៉ាងសុខសាន្តលើគំនរទ្រព្យ ព្រមទាំងក្តីស្រឡាញ់ពីស្វាមីនោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment