បាត់មុខឈឹងជាង ១០ ឆ្នាំ ទើបធ្លាយដំណឹង អ៊ិន សុខលីដា កំពុងរស់នៅក្នុងជីវិតបែបនេះ

បើនិយាយពីវិស័យបវរកញ្ញា ច្បាស់ណាស់មហាជនប្រាកដជាបានជ្រាបខ្លះៗហើយ មិនថាកម្មវិធីជាតិ និង អន្តរជាតិនោះទេ សុទ្ធសឹងតែបានដក់ជាប់ក្នុងក្រអៅបេះដូង ព្រោះថារាល់កម្មវិធី នីមួយៗសុទ្ធសឹងបានចម្រាញ់យកបេក្ខភាពមួយរូបដែលមាបរូបសម្រស់ល្អ និង សមត្ថភាពយកទៅប្រកួតប្រជែងនៅលើកឆាកអន្តរជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ងាកមកមើលអតីតបវរកញ្ញាខ្មែរមួយរូបដែលមានឈ្មោះបោះសំឡេងខ្លាំងក្នុងអំឡុងឆ្នាំ ២០០០ អ្នកនាង អ៊ិន សុខលីដា ដែលមហាជនខ្លះប្រាកដជាស្គាល់ជាមិនខាន ដោយហេតុថាអ្នកនាងជាជ័យលាភីលេខលំដាប់លេខ ៣ ជាបវរកញ្ញា ទេសចរណ៍អន្តរជាតិ ឆ្នាំ ២០០២ ជាពិសេសអ្នកនាងក៏ជាបេក្ខភាពបរកញ្ញាតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតក្នុងប្រទេសម៉ាឡេស៊ីផងដែរ ដោយពេលនោះ អ្នកនាងទទួលបានជ័យលាភីលេខ ៥ លំដាប់អន្តរជាតិ ក្នុងឆ្នាំ ២០០៣ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើងាកទៅមើលជីវិតរបស់បវរកញ្ញារូបនេះ ពីអតីតកាល ក៏ធ្លាប់ជាអ្នកសម្ដែងភាពយន្ត និង ខារ៉ាអូខេ ដ៏មានប្រជាប្រិយភាពខ្លាំងមួយរូបដែរ ក្នុងអំឡុងឆ្នាំ ២០០៣ នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបង្ហោះរបស់ហ្វេសប៊ុកផេក Movie Star Research បានឱ្យដឹងថា បន្ទាប់ពីមានឈ្មោះបោះសំឡេងក្នុងសិល្បៈកាលពីអំឡុងឆ្នាំ ២០០៣ មកនោះ អ៊ិន សុខលីដា ក៏ស្រាប់តែលាឈប់ពីសិល្បៈវិញក្នុងឆ្នាំ ២០០៦ និង ចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១០ រហូតមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះ អ៊ិន សុខលីដា មានស្វាមីហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការរៀបរាប់ពីផេក Movie Star Research ទៀតសោត បង្ហាញថា អ៊ិន សុខលីដា កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចរបស់នាង ព្រោះជានិច្ចជាកាលនាងតែងតែបង្ហោះរូបភាពផ្អែមល្អែមជាមួយស្វាមីមិនដែលដាច់ ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ អ៊ិន សុខលីដា ក៏ជាម្ចាស់ក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ ប្រ៊េនខ្លួនឯងផ្ទាល់ផងដែរ នៅសហរដ្ឋអាមេរិកនោះ ៕ ប្រភព៖ popular

Related posts

Leave a Comment