ទីបំផុត បងស្រីថៅកែហាងពេជ្រដ៏ស្រស់ស្អាត បាននាំយកម៉ូតូ Honda Dream សេ៊រីឆ្នាំ២០២០ មកជូនអ្នកគ្រូបង្រៀនហើយ និងបានរៀបរាប់ថា..

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Thoeun Pnn​ បានមាន​ការរៀបរាបឲ្យដឹងថា៖«ទឹកចិត្តគ្រូបង្រៀន អ្នកកោះសំរោងប្រហែលជាស្គាល់អ្នកគ្រូច្រេីននាក់​ ទឹកចិត្តគ្រូបង្រៀនពិតជាល្អពេកហេីយ​ អ្នកគ្រូជាម្តាយទី២បន្ទាប់ពីម្តាយឪពុកបង្កេីត​ សូមកុំមេីលងាយឬស្អប់គ្រូរបស់អ្នក​ បេីគួរដឹងគុណគួរតែធ្វេីទៅ​ ឬលេីកទឹកចិត្តគាត់តាមវិធីណាមួយ​។

“ពេលកូនគេរៀនពូកែ​ គេថាពូជគេល្អ​ បេីកូនគេរៀនមិនចេះអក្សរគេបន្ទោសមកពីគ្រូបង្រៀនមិនកេីត” បញ្ជាក់ខ្ញុំនឹងមានការលេីកទឹកចិត្តដល់អ្នកគ្រូជាថវិកានឹងសំភារះខ្លះ​ក៏ដូចជាក្មេងៗសិស្សានុសិស្សជាសំភារះសិក្សា​ សំលៀកបំពាក​ បងប្អូនអាចចូលរួមបាន​ អរគុណអាចទំនាក់ទំនងសួរព័ត៌មានបាន​ 0976667575»។ ជាមួយ​គ្នា​នេះ​ ដោយ​ក្តី​អាណិត​អាសូរ​ជា​ពន់ពេក​នោះ​ បងស្រី​ម្នាក់​ដែលជា​ម្ចាស់​ហាង​លក់​គ្រឿង​ពេជ្រ​ និងមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Dana Try ធ្លាប់​បាន​ប្រកាស​ជួយដល់​គ្រូបង្រៀន​រូបនេះ​ ដោយ​បងស្រី​បាន​មានការ​រៀប​រាប់​​ថា​៖

«គ្រូបង្រៀនជាអ្នកមានគុណទី២ ជាអ្នកផ្ទេរចំណេះវិជ្ជា ដើម្បីអនាគតប្អូនៗ។ ខ្ញុំពិតជាសរសើរទឹកចិត្តអ្នកគ្រូ​ ម៉ៅ ខ្លាំងណាស់ ហើយក៏អាណិតខ្លាំងដែរ ព្រោះត្រូវដើរមកបង្រៀនក្មេងៗរាល់ថ្ងៃបែបនេះ​។ ខ្ញុំមិនដឹងថាលើវាលខ្សាច់ មានផ្លូវអាចជិះម៉ូតូបាន ឬអត់ទេ ខ្ញុំចង់លើកទឹកចិត្តអ្នកគ្រូ ដោយជួយជាម៉ូតូម៉ាក ឌ្រីមសង់ ឆ្នាំ២០២០មួយគ្រឿង ហើយដឹកឱ្យគាត់ដល់កន្លែងតែម្ដង​ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររបស់គាត់។

មានបងប្អូនណាស្គាល់គាត់ ឬនៅជិតគាត់ទេ ខ្ញុំចង់ដឹងច្បាស់ថាគាត់នៅទីណា អាចយកម៉ូតូទៅជូនគាត់ដល់កន្លែងបានឬអត់។ បើមានអ្នកស្គាល់ ជួយប្រាប់ផង​ ធ្វើអំពើល្អទាំងគ្នា»។ យ៉ាង​ណាមិញ​ តាម​ការ​សន្យា​ ពេល​នេះ​បងស្រី​ថៅកែ​ហាង​ពេជ្រ​រូបនេះ​ បានមកជួប​អ្នក​គ្រូ​បង្រៀន​ហេីយ​ នឹងបាន​ប្រគល់​ម៉ូតូ​ម៉ាក​ Honda Dream ស៊េរី​ឆ្នាំ​ 2020 ដល់​ផ្ទះ​តែម្តង​។ ក្នុង​នោះ​ដែរ​ បងស្រីថៅកែ​ហាង​ពេជ្រ​រូបនេះ​ ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Dana Try បានមានការ​រៀប​រាប់​ថា៖​

«ចាប់ពីថ្ងៃស្អែកទៅ ប្ដីអ្នកគ្រូ ម៉ៅ នឹងមានម៉ូតូដឹកអ្នកគ្រូទៅសាលារៀន​ កុំឱ្យពិបាកដើរឆ្ងាយ។ ស្បែកជើងចាស់ ដែលអ្នកគ្រូធ្លាប់ប្រើដើរឆ្លងខ្សាច់ស្ទើរលួយនោះ ខ្ញុំបានប្ដូរជូនគាត់ហើយ។ រំភើបចិត្តណាស់ពេលលឺអ្នកគ្រូនិយាយថា នឹងប្រឹងបង្រៀនក្មេងទាំងអស់បន្តទៀត ទោះបីនៅត្រឹមម្នាក់ក៏ដោយ ក៏នៅទៅបង្រៀនដែរ។ អ្នកគ្រូ​ប្រាប់ថា​ សប្បាយចិត្តពេលបានបង្រៀនក្មេងៗ ហើយវាជាការងារដែលអ្នកគ្រូស្រលាញ់បំផុត។ អរគុណណាស់សម្រាប់ការតស៊ូ ដើម្បីក្មេងៗនៅតំបន់ដាច់ស្រយាល។ សង្ឃឹមថាម៉ូតូថ្មី ព្រមទាំងសម្ភារៈទាំងអស់នេះ នឹងជួយសម្រួលអ្នកគ្រូបានច្រើនជាងមុន ជាពិសេសកាត់បន្ថយពេលវេលាធ្វើដំណើរទៅសាលារៀន កុំឱ្យដើរឆ្ងាយដូចមុន»។

Related posts

Leave a Comment