មើលទៅសមសួនខ្លាំងណាស់! កំពុងត្រៀមខ្លួនប្រកួត Miss Universe កម្ពុជា ពេជ្រ សុវណ្ណវិជ្ជរ៉ា កាន់តែស្អាតប្លែកក្នុងឈុតប្រពៃណី

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លេចឮដំណឹងថាអតីតតារាសម្ដែងស្រីសាច់សខ្ចីកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា បានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia ឆ្នាំ២០២១នេះ។ ក្រោយង្ហើបដំណឹងថាខ្លួននឹងចូលរួមប្រកួតក្នុងកម្មបិធីលំដាប់អន្តរជាតិមួុយនេះ មានមហាជនជាច្រើនបានសម្ដែងនូវក្ដីត្រេកអរគ្រប់គ្នាតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្របពេលកំពុងត្រៀមខ្លួនចូលរួមប្រកួត គេឃើញតារារូបនេះ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដណ្ដើមជ័យលាភីក្នុងកម្មវិធីមួយនេះ។ ក្នុងនោះដែរ គេដឹងផងដែរថាកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ធ្លាប់ជាម្ចាស់ជ័យលាភីកញ្ញាឯកទេសចរណ៍កាលពីឆ្នាំ ២០០៨ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើក្រឡេកទៅមើលរូបសម្ផស្សកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ក្នុងឈុតសម្លៀកបំពាក់កូនប្រមុំប្រពៃណីខ្មែរវិញ ឃើញថានាងពិតជាមានសម្រស់ស្រស់ស្អាតប្លែកខ្លាំងតែម្ដង។ ជាពិសេស រូបរាងនិងមុខមាត់ មើលទៅសមសួន សាកសមជានារីខ្មែរពិតៗ មិនតែប៉ុណ្ណោះ ស្នាមញញឹមដ៏ស្រទន់របស់នាង ធ្វើឲ្យគ្រប់រូបភាពររបស់តារាស្រីរូបនេះចេញមកលេចធ្លោគ្រប់ប៉ុស្ដិ៍ផងដែរ៕ ប្រភព៖ khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពរូបភាព៖ Chamreun Maha Make Up

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment