កំពុងទទួលការគាំទ្រ និង មានភាពល្បីល្បាញខ្លាំង តែតួឯកស្រី ៣ ដួងនេះ សុខចិត្តលះបង់សិល្បៈ ទៅរស់នៅបរទេស

បច្ចុប្បន្នគេសង្កេតឃើញវិស័យសិល្បៈក្នុងប្រទេសខ្មែរហាក់មានសន្ទុះខ្លាំង មិនថាចម្រៀង ភាពយន្ត សុទ្ធសឹងតែមានការគាំទ្រច្រើនពីមហាជន ។ ស្របពេលដែលវិស័យសិល្បៈរីកចម្រើន តែតួល្បីខ្មែរមួយចំនួនដែលទទួលបានការគាំទ្រច្រើនពីមហាជន បែរជាចាកចេញសាងគ្រួសារទៅនៅបរទេសទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. តារាសម្ដែងស្រី ដាញ់ ម៉ូនីកា ប្រិយមិត្តច្បាស់ជាស្គាល់ច្បាស់មិនខាន តារាស្រីទឹកភ្នែក អ្នកនាង ដាញ់ ម៉ូនីកា សម្ដែងក្នុងរឿង «មរណមាតា» និង «ទុំទាវ» ។ រាល់ការសម្ដែងរបស់តារាស្រីរូបនេះ សុទ្ធសឹងទទួលបានការគាំទ្រពីមហាជន ប៉ុន្តែស្របពេលកំពុងមានសន្ទុះគាំទ្រខ្លាំង ស្រាប់តែតារាស្រីរូបនេះបានសម្រេចចិត្តសាងជីវិតគូ រៀបការស្វាមីជាអាណិកជន​ខ្មែរ​អូស្ត្រាលី​គឺ ​លោក ប៊ុន ថែល កាលពី​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១០ ហើយបានចេញទៅរស់នៅតាមស្វាមីឯនាយសមុទ្រ យ៉ាងមានសុភមង្គល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. តារាសម្ដែងស្រី សារាយ សក្កណា ជាតារាស្រីដែលមានទេពកោសល្យច្រើនក្នុងសិល្បៈផ្នែកសម្តែង សារាយ សក្កណា ក៏បានបោះជំហានទៅរស់នៅតាមស្វាមីនៅឯនាយសមុទ្រដែរ ស្របពេលដែលនាងកំពុងផ្ទុះប្រជាប្រិយភាពខ្លាំង ។ តារាស្រីសម្បុរស្រអែមរូបនេះ បានចាកចេញពីមាតុប្រទេសទៅរស់សហរដ្ឋអារមេរិកបន្ទាប់ពីរៀបការជាមួយអាណិកជន​​ខ្មែរ​​រស់​នៅ​អាមេរិក​ គឺលោក កែវ ប៊ុនមេត្រី ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ តារាស្រី សារាយ សក្កណា បានប្រើជីវិតរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. តារាសម្ដែងស្រី នី មុល្លីកា មិនខុសគ្នាពីតារាស្រីពីរដួងខាងលើឡើយ តារាស្រី នី មុល្លីកា ដែលគេស្គាល់ច្រើនតាមរយៈរឿង «កុមារី ២៥ ឆ្នាំ» បានចេញពីប្រទេសកម្ពុជាទៅកសាងគ្រួសារនៅឯសហរដ្ឋអាមេរិកជាមួយនឹងស្វាមី ។ ជាការពិត ទោះបីមានឈ្មោះបោះសំឡេងខ្លាំងក្នុងវិស័យសម្ដែងក្តី តែតារាស្រីរូបនេះ បែរជាបានសម្រេចចិត្តចាកចេញ ក្រោយពីចាប់ដៃសាងគ្រួសារ ។ ទន្ទឹមនឹងរស់នៅបរទេសនោះ តារាស្រីរូបនេះក៏បានទទួលសុភមង្គលក្នុងគ្រួសារ និង មានចំណងដៃកូនៗរួចហើយដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment