គួរឲ្យអាណិតរូបគាត់ខ្លាំងណាស់! ពិការជើងសងខាង តែមិនចុះចាញ់ តស៊ូដកអីវ៉ាន់រកលុយចិញ្ចឹមជីវិតពីរនាក់ក្មួយស្រី

ស្ថិតនៅក្នុងវ័យជ្រេបន្តិចទៅហើយ បុរសពិការជើងទាំងសងខាងម្នាក់ តស៊ូជិះម៉ូតូតាំងពីព្រលឹមទល់ព្រលប់ ដឹកអីវ៉ាន់ឱ្យភ្ញៀវនៅតាមផ្ទះ គ្រាន់នឹងបានថវិកាបន្តិចបន្តួច សម្រាប់ដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ និង ចិញ្ចឹមក្មួយស្រីតូចម្នាក់នៅក្នុងបន្ទុក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់សារព័ត៌មាន «ប្រជាប្រិយ» បុរសដ៏តស៊ូរូបនេះ បានបញ្ជាក់ថា លោកមានឈ្មោះ គង់ សិរី មានអាយុ ៦១ ឆ្នាំ និង មានមុខរបរជាអ្នកដឹកជញ្ជូនអីវ៉ាន់របស់ Foodpanda ។ បច្ចុប្បន្ននេះ លោកបានសុំឃ្លាំងគេដើម្បីស្នាក់នៅ ម្តុំស្ពានព្រែកព្នៅ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ព្រោះខ្លួនពុំមានលទ្ធភាពក្នុងការជួលបន្ទប់ស្នាក់នៅនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារៀងរាល់ព្រឹក បុរសពិការចិត្តស៊ូរូបនេះ តែងធ្វើដំណើរតាមរយៈម៉ូតូស្ទើរតែគ្រប់ទីកន្លែង ដើម្បីដឹកអីវ៉ាន់ឱ្យភ្ញៀវ ដោយទទួលបានប្រាក់ចំណូលបន្តិចបន្តួចគ្រាន់ចិញ្ចឹមខ្លួន និង ក្មួយស្រីម្នាក់ទៀតអាយុ ១០ ឆ្នាំម្នាក់ នៅក្នុងបន្ទុកត្រូវមើលថែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គង់ សិរី បានបន្តថា កន្លងមកលោកធ្លាប់ធ្វើជាកម្មករសំណង់ដែរ តែដោយសារជើងពិការពិបាកនៅក្នុងការឡើងចុះពេកក៏សម្រេចចិត្តឈប់ធ្វើទៅ ហើយងាកមកប្រកបរបរជាអ្នកដឹកជញ្ជូនវិញ ខណៈដែលជើងរបស់លោក បានពិការអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាប្រឈមនឹងការលំបាកបែបនេះក្ដី បុរសពិការដ៏តស៊ូរូបនេះ បានពោលពាក្យមួយឃ្លាយ៉ាងចាក់ដោតថា «ក្នុងមួយជីវតរបស់ខ្ញុំ ខ្ញុំសុខចិត្តស្លាប់ក៏មិនទៅដើរសុំទានគេដែរ» ៕ ប្រភព៖ popula

Related posts

Leave a Comment