មាននឹកអាយដលអត់? ធ្លាប់ជាតារាចម្រៀង និង សម្តែង ដ៏ល្បីឈ្មោះ ស្រាប់តែពេលនេះលោក ហេង ប៊ុនលាភ ប្រើជីវិតឯកជនរស់នៅយ៉ាងសាមញ្ញ

អាចនិយាយបានថា កាលពីជាង ១០ឆ្នាំមុន តារាសម្ដែង និងតារាចម្រៀងលោក ហេង ប៊ុនលាភ គឺជាតារាប្រុសមួយរូបដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ ក្នុងវិស័យសិល្បៈខ្មែរ រហូតមានអ្នកគាំទ្រពេញជាខ្លាំងជាមួយទេពកោសល្យដ៏ពូកែរបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយមកនេះ តួឯកប្រុសក្នុងរឿង «មរណមាតា» រូបនេះ ស្រាប់តែស្ងាត់ឈឹងពីសិល្បៈ ដោយលោកបានងាកមកប្រើជីវិតឯកជន និងបំពេញមុខងារក្នុងជួរមន្រ្តីរាជការ យ៉ាងសាមញ្ញ តែពោរពេញដោយក្ដីសុខតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយមកទល់នឹងពេលបច្ចុប្បន្ននេះ ហេង ប៊ុនលាភ ក៏នៅតែមិនដែលបង្ហាញខ្លួនក្នុងសង្គមសិល្បៈទៀតដែរ ពិសេសរាល់សកម្មភាពដែលលោកបង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា លោកបង្ហាញតែជីវិតរស់នៅបែបតាមស្រុក ស្រុកចម្ការ តាមព្រៃភ្នំច្រើនជាងប៉ុណ្ណោះ ប៉ុន្តែក៏មើលទៅមានក្ដីសុខខ្លាំង រហូតអ្នកគាំទ្រលាន់មាត់សរសើរសឹងគ្រប់គ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment