នៅចាំយុវជនផលិតមីល្ពៅបានទេ? ពេលនេះលេចមុខម្ដងទៀត ចង់ច្នៃមៀនខ្មែរ ធ្វើភេសជ្ជៈ និង ដំណាប់ស្ងួត

មួយរយៈកាលចុងក្រោយនេះ កសិផលផ្លែមៀនប៉ៃលិន របស់ប្រជាកសិករខ្មែរជាច្រើន បានកំពុងតែខ្វះទីផ្សារ មិនអាចនាំចេញទៅក្រៅប្រទេសបាន ដែលធ្វើឱ្យមៀនប៉ៃលិនរបស់ប្រជាសហគមន៍ រាប់ម៉ឺនតោន កំពុងជួបប្រទះនូវហានិភ័យ និង ប្រឈមទៅនឹងការខូចខាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហានេះ ស្រាប់តែគេសង្កេតឃើញផេក មីល្ពៅខ្មែរបាត់ដំបង ដែលជាផេករបស់យុវជនខ្មែរមួយរូប ជាអ្នកផលិតមីល្ពៅនៅកម្ពុជា ឈ្មោះ វ៉ាន់ គិមវ៉ាង បានចេញមុខមកបញ្ជាក់ឱ្យបានដឹងថា «ខ្ញុំមិនមានលុយជួយទិញមៀនបងប្អូនទេ តែខ្ញុំមានតែប្រើចំណេះរៀនសូត្រជាមួយគ្រូ ដើម្បីស្រាវជ្រាវពីផ្លែមៀនអាចធ្វើ ភេសជ្ជៈ និង ដំណាប់ស្ងួតបានយ៉ាងល្អ ក្លិនឈ្ងុយឆ្ងាញ់ណាស់ ។ បើសិនជាមានទុនទៀត យើងអាចផលិតវាចេញលក់បានហើយ សំខាន់មៀនខ្មែរយើងឆ្ងាញ់ណាស់បងប្អូនអើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរ យុវជន វ៉ាន់ គិមវ៉ាង ដែលមានវ័យ ២៦ ឆ្នាំ កន្លងមកទទួលបានការចាប់អារម្មណ៍ពីមហាជនជាខ្លាំង ក្រោយយុវជនរូបនេះ បានផលិតចេញនូវមីល្ពៅជាលើកដំបូង សម្រាប់បម្រើឱ្យទីផ្សារនៅកម្ពុជា ខណៈដែលរូបគេជាអតីតនិស្សិតបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រចំណីអាហារ នៃសាកលវិទ្យាល័យបាត់ដំបង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment