កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា៖ ខ្ញុំជឿថាបេះដូង កែវ សុផេង គឺកម្ពុជា កុំបោះបង់សម្លាញ់ត្រូវរឹងមុាំ អ្វីដែលត្រូវធ្វើបន្តរទៀតគឺត្រូវនាំកីឡាមួយនេះអោយពិភពលោកបានស្គាល់

ហ្វេសប៊ុក៖ ប្រិយមិត្តនិងមហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗមកនេះ​ កីឡាករបាល់ទាត់កម្ពុជា កែវ សុផេង ត្រូវបានសមាគមន៍វៀតណាមនៅក្នុងកម្ពុជាបានទម្លាយប្រវត្តថា ជាកូនកាត់វៀតណាមដែលមានម្តាយជាជនជាតិវៀតណាមនិងឪពុកជាជនជាតិខ្មែរ ហើយចំពោះការរើសអើងមួយនេះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់កីឡាករកម្ពុជាមួយរូបនេះជាខ្លាំងរហូតធ្វើឲ្យគាត់អាចនិងបោះបង់ជាអាជីបជាកីឡាករបាល់ទាត់ផងដែរ។

ជាក់ស្តែងនៅមនុនេះបន្តិចយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Vathanaka បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ បាល់ទាត់សំខាន់ណាស់គឺកែប្រែកំហុសពីមួយប្រកួតទៅមួយប្រកួត ហើយសំខាន់នោះគឺការលើកទឹកចិត្ត គាត់គឺជាចំនែកមួយក្នុងវិស័យបាល់ទាត់កម្ពុជា គាត់បានពាក់អាវដែលប្រើទង់ជាតិកម្ពុជាខ្ញុំជឿថាបេះដូងគាត់គឺកម្ពុជា កុំបោះបង់សម្លាញ់ត្រូវរឹងមុាំ អ្វីដែលត្រូវធ្វើបន្តរទៀតគឺត្រូវនាំកីឡាមួយនេះអោយពិភពលោកបានស្គាល់ ពីខ្ញុំ ចាន់ វឌ្ឍនាកា៕

Related posts

Leave a Comment