ស្ដាប់ចប់យំតាម! វី ឌីណែត សរសេរទំនុកច្រៀងខ្លួនឯ ទម្លាយរាល់ការឈឺចាប់ ក្រោយបាត់បង់ម្តាយ…(មានវីដេអូ)

កន្លងទៅជាច្រើនខែហើយ ដែលតារាចម្រៀង វី ឌីណែត បានបាត់បង់ម្ដាយជាទីស្រឡាញ់ដោយសារជំងឺកូវីដ-១៩ ដោយម្ដាយរបស់នាងបានទទួលមរណភាពកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ និង​ បានបន្សល់នូវសេចក្ដីទុក្ខសោក ក្រៀមក្រំ និង ការឈឺចាប់យ៉ាងខ្លាំងក្រុមគ្រួសារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កន្លងមកនេះ មរណភាពរបស់ម្ដាយតារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យសិល្បករ-ការិនីជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គម មានភាពស្រណោះស្រណោកកើតក្ដីអាណិតដល់នាង និង ក្រុមគ្រួសារជាពន់ពេក ព្រោះថាពេលម្ដាយរបស់នាងបានទទួលមរណភាព ខណៈដែលនាងកំពុងព្យាបាលជំងឺកូវីដ-១៩ ហើយសមាជិកគ្រួសារទាំងអស់ក៏កំពុងធ្វើចត្តាឡីស័ក មិនអាចឃើញមុខម្ដាយ ឬ ប្រពន្ធជាលើកចុងក្រោយបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ពេលនេះ ទោះបីកន្លងទៅជាង ៦ ខែទៅហើយមែន ប៉ុន្តែ វី ឌីណែត នៅតែបង្ហាញភាពសោកសង្រេងក្នុងការបាត់បង់អ្នកមានគុណជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់រូបនេះជាខ្លាំងដដែល ដោយជារឿយៗ នាងតែបង្ហោះសារក្រៀមក្រំ រៀបរាប់ពីទំហំនៃក្ដីនឹករឭកដល់ម្ដាយដែលបានលាចាកលោកទៅហើយនោះ ឥតស្រាកស្រាន្តឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់តារាស្រីរូបនេះ កាន់តែមានសេចក្ដីអាណិតខ្លោចចិត្ត និង រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានស្ដាប់ចម្រៀងមួយបទ ដែលនាងនិពន្ធទំនុកច្រៀង និង ចេញជាបទកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយបានរៀបរាប់រាល់ការឈឺចាប់បង្កប់នៅក្នុងទ្រូង ក្រោយពីបាត់បង់ម្ដាយគ្មានថ្ងៃវិលវិញ ។ បទនេះដែរ មានចំណងជើងថា «សូន្យ» ដែលពិតជាពីរោះ និង កម្សត់ខ្លាំង បានបង្កប់នូវអត្ថន័យយ៉ាងសោកសៅ និង ភាពឯកាបំផុត ដែលចង់ស្រែកដង្ហោយហៅម្ដាយជាទីស្រឡាញ់ឱ្យត្រឡប់មករកខ្លួនវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនជាច្រើនបានស្ដាប់ហើយ មានការរំជួលចិត្ត ស្ទើរតែស្រក់ទឹកភ្នែកគ្រប់ៗគ្នា ព្រមទាំងបាននាំគ្នាចូលខមមិនលើកទឹកចិត្ត ក៏ដូចជាផ្ដល់កម្លាំងចិត្តឱ្យតារាស្រីរូបនេះ តស៊ូដើរឆ្លងកាត់រឿងរ៉ាវដ៏ឈឺចាប់នេះផងដែរ ៕ ប្រភព៖ popular

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment