គ្មានអលង្ការជ្រែកខ្លួន ពិតជាសាមញ្ញ តែ ហ៊ិន ច័ន្ទនីរ័ត្ន ស្អាតខ្លាំង សមលើកពាន Freshieគម្រូ

រាជធានីភ្នំពេញ ៖ ពិតមែនហើយ ការប្រកួតប្រជែង Freshie Boy & Girl នេះ នៅតែក្លាយជា កម្មវិធីប្រកួតប្រជែងសម្រស់ ប្រុសស្អាត ស្រីស្អាត ដែលមានប្រជាប្រិយក្នុងស្រុក អស់ពេល២០ឆ្នាំមកហើយ ទន្ទឹមនឹងនេះ ដើម្បីអបអរសាទរ ការដំណើរការ២០ឆ្នាំនោះ ការប្រកួតប្រជែងនេះ ប្រកួតប្រជែងពានរង្វាន់កិត្តិយស Hall of Fame ដោយធ្វើ ការជ្រើសរើសយក ម្ចាស់ជ័យលាភី Freshie Boy & Girl គ្រប់ជំនាន់ យកមកប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃប្រកួតផ្តាច់ព្រ័តនៃ ការប្រកួត Freshie Boy & Girl កាលពីយប់ថ្ងៃទី ២៥ សីហានេះ ការប្រកាសលទ្ធផល នៃពានរង្វាន់ Freshieគម្រូ ក៏បានមកដល់ ហើយម្ចាស់ជ័យលាភី បានទៅលើ ពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បណ្តាអ្នកគាំទ្រ និងមហាជនជាច្រើន​ បានផ្ទុះការចាប់អារម្មណ៍ ជាខ្លាំង ក្នុងការរៀបចំតុបតែងរបស់ ពិធីការិនីរូបនេះ នារាត្រីយប់មិញ គឺពិតជា ទាក់ទាញគ្រប់ប្លង់តែម្តង ក្នុងឈុតធម្មតា តុបតែងសាមញ្ញ គ្មានគ្រឿងអលង្ការជ្រែកខ្លួន តែ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បែរជារំលេច ភាពថ្លៃថ្នូរ ស្រស់ស្អាតបែបធម្មជាតិ សាកសមជា ម្ចាស់ពាន Freshie គម្រូខ្លាំងណាស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment