រវល់ការងារខ្លាំងពេក ភ្លេចខួបកំណើតកូនស្រី តែ នាយពាក់មី នៅតែធ្វើរឿងមួយនេះឲ្យកូន រំភើបចិត្តខ្លាំង យំសស្រាក់ពេញផ្ទះ…(មានវីដេអូ)

តារាកំប្លែងប្រុសល្បីឈ្មោះ នាយ ពាក់មី ដែលមហាជនប្រាកដជាបានជ្រាបហើយថា សព្វថ្ងៃលោកមានភាពមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈ ព្រមទាំងមានកាន់កាប់មុខជំនួញផ្ទាល់ខ្លួនជាច្រើនក្នុងដៃទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងភាពមមាញឹក និង ការប្រឹងប្រែងនេះ ធ្វើឱ្យតារាបំប្លែងប្រុសរូបនេះ កាន់តែមានភាពជោគជ័យខ្លាំង ទាំងអាជីពសិល្បៈ និង ក្នុងមុខជំនួញផ្ទាល់ខ្លួន ដែលគេឃើញថាជីវិតគ្រួសាររបស់លោក កាន់តែមានភាពធូរធារមែនទែន និង រស់នៅពោរពេញដោយសុភមង្គលជាមួយភរិយា និង កូនប្រុសស្រី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ ខណៈដែលតារាកំប្លែងប្រុសរូបនេះ មានការរវល់ខ្លាំងជាមួយនឹងការងារសិល្បៈ និង មុខជំនួញនោះ ធ្វើឱ្យលោកបានភ្លេចថ្ងៃខួបកំណើតរបស់កូនស្រីជាទីស្រឡាញ់ ដោយកូនស្រីរបស់លោកបានសំងំរៀបចំធ្វើខួបឱ្យខ្លួនឯងតែម្នាក់ឯងនៅក្នុងផ្ទះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្នុងថ្ងៃកំណើតនេះដែរ ថ្វីដ្បិតតែតារាប្រុសរូបនេះ ភ្លេចថ្ងៃមិនបានត្រៀមរៀបចំធ្វើខួបឱ្យកូនស្រីធំដំក៏ពិតមែន ប៉ុន្តែរូបលោកក៏បានរៀបចំនំខេក និង មានលុយដុល្លារប៉ុន្មានសន្លឹក ធ្វើការ Surprise ធ្វើឱ្យនាងយំឡើងសស្រាក់ ព្រោះមិនគិតថាប៉ាអាចមានពេលធ្វើខួបឱ្យនាងបែបនេះបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីឃើញបែបនេះ មហាជន ជាពិសេសអ្នកគាំទ្ររបស់តារាកំប្លែងរូបនេះ បាននាំគ្នាចូលរួមអបអរថ្ងៃកំណើតកូនស្រីរបស់លោកគ្រប់គ្នា ព្រមទាំងអ្នកខ្លះបានបង្ហាញពីចិត្តលួចច្រណែនពីជីវិតគ្រួសារដ៏ពោរពេញដោយសុភមង្គលនេះផងដែរ ៕ ប្រភព៖ popular

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment