អ្នកគាំទ្រចោទសំនួរមានប្តីឬនៅ? មានអីស្រាប់តែ វ៉ាង ស្រីណូ ឆ្លើយដាក់វិញផាំងៗប៉ុន្មានម៉ាត ដាច់ផ្ញារអ្នកសួរ…(មានវីដេអូ)

វ័យកាន់តែច្រើន គេចាប់អារម្មណ៍ឃើញសម្រស់តារាសម្តែង វ៉ាង ស្រីណូ កាន់តែស្អាតខ្ញង់មិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ។ ស្របនឹងការសរសើរពីភាពប៉ិនប្រសប់ក្នុងការថែរក្សាសម្រស់នេះ វ៉ាង ស្រីណូ ក៏មានអ្នកគាំទ្រជាច្រើនចង់ឱ្យនាង វិលត្រឡប់មកប្រឡូកក្នុងសិល្បៈពេញទំហឹងដូចមុនឡើងវិញផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ តារាសម្ដែងស្រីរូបនេះ មិនបានផ្តាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុងនោះទេ ដោយគេនៅឃើញនាងទទួលថតពាណិជ្ជកម្មផ្សេងៗ គ្រាន់តែមិនឃើញលេចមុខសម្ដែងភាពយន្ត ដោយបច្ចុប្បន្ន រូបនាងផ្ដោតខ្លាំងលើមុខជំនួញលក់ផលិតផលតាមអនឡាញវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ មានរឿងហួសចិត្តមួយដែលបានកើតឡើង ខណៈតារាសម្ដែងស្រីរូបនេះ កំពុងឡាយវីដេអូលក់កាបូប ស្រាប់តែមានអ្នកគាំទ្រម្នាក់ចោទសួរនាងថា «បងមានប្ដីឬនៅ?» ពេលនោះដែរ តារាស្រីរូបនេះបានឆ្លើយតបផាំងទៅវិញទាំងអារម្មណ៍ហួសចិត្តផង លាយឡំភាពកំប្លែងលេងសើចផង ធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួនផ្ទុះសំណើចគ្រប់គ្នា ដោយនាងបានឆ្លើយថា «បើដឹងថាគ្នានៅព្រៅហើយ មកសួរថាបងមានប្ដីឬនៅ ជីវិតខ្ញុំជាតិនេះ ជួបតែអ្នកឈ្នានីស សួររឿងមានប្ដីរហូត ដឹងថាគ្នានៅ Single ហើយ ក្ដៅចិត្តណាស់» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត មហាជនអ្នកគាំទ្រមួយចំនួនជ្រាបហើយថា បច្ចុប្បន្នតារាស្រីរូបនេះ មិនទាន់សម្លឹងឃើញបុរសណាម្នាក់មកស្អំបេះដូងនាងនៅឡើយ បន្ទាប់ពីបែកស្នេហ៍អាណិកជនអាមេរិកម្នាក់កាលពីកន្លងទៅ ដោយនាងហាក់រីករាយនឹងជីវិតនៅលីវយ៉ាងរំភើយ និង កាន់តែរស់នៅសោយសុខ ហាយសូរ បន្ទាប់ពីមុខជំនួញមានភាពកាក់កបខ្លាំង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ

Related posts

Leave a Comment