ញ៉ាក់សាច់! សូដា នីតា បានទម្លាយតម្លៃចិញ្ចៀនពេជ្រប្តីទើបទិញឲ្យ រីឯតម្លៃវិញស្មើតម្លៃឡានស៊េរីទំនើប ២ គ្រឿងឯណោះ

ទោះជាកន្លងមកទើបបានបង្ហោះសារប្រកាសស្វែងរកប្រពន្ធចុងឱ្យស្វាមីក៏ពិតមែន ប៉ុន្តែនៅពេលនេះ តារាស្រី សូដា នីតា មើលទៅកាន់តែមានភាពផ្អែមល្ហែមល្អូកល្អិននៅក្នុងក្រុមគ្រួសារលើសមុនទៅទៀត ។ លើសពីនោះ គ្រួសារតូចដែលមាននាង ស្វាមី និង កូនប្រុសជាចំណងដៃស្នេហ៍នោះ ក៏ហាក់មើលទៅកាន់តែមានសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យអ្នកដទៃលួចច្រណែនមិនតិចនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលជីវភាពប្រចាំថ្ងៃរបស់តារាស្រីខាងលើនេះដែរ ក្រោយពីសាងគ្រួសារនឹងតារាសម្តែងប្រុស យុទ្ធ ឋានៈ ហើយនោះ មហាជនសង្កេតឃើញថា គូស្វាមីភរិយាអ្នកទាំង ២ នេះ ហាក់ចាប់ដៃគ្នាកសាងគ្រួសារយ៉ាងជោគជ័យ មិនថាតែស្នេហា ឬ លើមុខជំនួញ និង ការងារសិល្បៈនោះឡើយ ដោយថែមទាំងមួយរយៈនេះ គេបានឃើញនាង និង ស្វាមី ដើរទិញដីជាច្រើនកន្លែងពីប្រាក់ជាកម្លាំងញើសឈាម និង ការសន្សំរបស់ខ្លួនទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ មហាជនអ្នកគាំទ្រចូលចិត្តតាមដានសកម្មភាពនៃជីវិតឯកជនរបស់តារាស្រីរូបនេះ កាន់តែចាប់អារម្មណ៍ខ្លាំង និង បានបើកភ្នែកធំៗបន្ទាប់ពីឃើញរូបនាងបង្ហាញចិញ្ចៀនពេជ្រ ១ វង់ ដាំគ្រាប់ពេជ្រយ៉ាងធំ ដែលតាមការឆ្លើយឆ្លងខមមិនជាមួយអ្នកគាំទ្រ អ្នកនាងបានបញ្ជាក់ថាឱ្យដឹងថា ប្ដីរបស់អ្នកនាងជាអ្នកទិញឱ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែពិសេសទៀតនោះគឺ បើតាមការបង្ហោះរបស់ តារាស្រីរូបនេះ ដោយឃើញបង្ហាញវិក័យបត្រនៃតម្លៃចិញ្ចៀនពេជ្រនោះ គឺបានឱ្យដឹងថា ចិញ្ចៀន ១ វង់ធំនេះ មានតម្លៃរហូតដល់ទៅជិត ២០ ម៉ឺនដុល្លារឯណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីបានឃើញបែបនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមរបស់អ្នកនាង បានចូលរួមអបអរ និង ជូនពរដល់អ្នកនាង ឱ្យកាន់តែទទួលបានសេចក្ដីសុខក្នុងក្រុមគ្រួសារ ព្រមទាំងកាន់តែជោគជ័យក្នុងមុខជំនួញផ្សេងៗផងដែរ ៕ ប្រភព៖ popular

Related posts

Leave a Comment