នៅតែស្អាតដូចមុនចឹង! អាយុកាន់តែច្រើន តែសម្រស់ ម៉ារីម៉ា មិនខ្ចីចាស់ទៅណាសោះ នៅតែខ្ញង់ទោះរូបថតពណ៌សខ្មៅ

ហ្វីលីពីន៖ ថ្មីៗនេះ បន្ទាប់ពីបង្ហោះរូបភាពស៊េរីថ្មីជាច្រើនសន្លឹកនៅលើទំព័រផ្ទាល់ខ្លួន ភ្លាមៗនោះ តារាស្រី Marian Rivera ហៅ ម៉ារីម៉ា ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍សាជាថ្មី ជាមួយនឹងសម្រស់ដ៏ទាក់ទាញរបស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅក្នុងនោះដែរ បានឲ្យដឹងថា ស៊េរីរូបថតទាំងនោះ គឺជារូបភាពដែលថតដោយស្វាមីរបស់ តារាស្រីរូបនេះ ព្រមទាំងត្រូវបាន មនុស្សជាច្រើនមើលឃើញថា រូបសម្រស់មុខមាត់របស់នាង មានលក្ខណៈពិតប្រាកដ ដោយគ្មានការកែសម្រួលអ្វីឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលសំខាន់នោះគឺ នៅក្នុងរូបភាពបង្ហាញពីសម្រស់ពិតៗទាំងនេះ Marian Rivera បានតុបតែងខ្លួន ពាក់អាវរលុងជាមួយនឹងខោខូវប៊យសាមញ្ញ ព្រមទាំងជាមួយនឹងមុខមាត់សរលោង មានស្នាមញញឹមស្រស់ថ្លា និងបានធ្វើឲ្យអ្នកដែលបានមើលឃើញហើយនោះ នៅតែកោតសរសើរទៅលើសម្រស់របស់នាង ព្រោះមើលទៅ ពិតជាមានលក្ខណៈធម្មជាតិ បើទោះបីជា មានសញ្ញានៃភាពចាស់តែបន្តិច របស់មនុស្សស្រីម្នាក់ៗ ទៅតាមវ័យក៏ដោយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment