មើលបន្ទប់ដាក់ខោអាវគេផង! សុភ័ក្រ កុសុម៉ា បើកបង្ហាញបន្ទប់ដាក់ខោអាវ ឡើងឡូវកប់ ស្ទើរតែដូចហាងទៅហើយ…(មានវីដេអូ)

ភ្នំពេញ៖ សព្វថ្ងៃនេះ ពិធីការិនីដ៏ល្បីឈ្មោះ កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាច្រើន ទៅលើសមត្ថភាពយ៉ាងប៉ិនប្រសប់ជាមួយនឹងវោហាស័ព្ទចាក់ទឹកមិនលិច ដែលផ្ដល់ជាភាពរីករាយសម្រាប់អ្នកទស្សនាទាំងឡាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែមានភាពជោគជ័យនោះទេ តែក្រឡេកទៅមើលពីការលេងខ្លួន ក៏ដូចជា ជីវិតរស់នៅប្រចាំថ្ងៃរបស់ តារាស្រីរូបនេះ ឃើញថាពិតជាមានស្ទាយ៍ទាក់ទាញ និងមានភាពស៊ីវីល័យយ៉ាងខ្លាំង ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ពេញនិយម ថែមទៀតផង។ ជាពិសេស ថ្មីៗនេះ កញ្ញា សុភ័ក្រ កុសុម៉ា ក៏បានធ្វើការបើកបង្ហាញពីទីកន្លែងសម្រាប់ដាក់សម្លៀកបំពាក់ និងរបស់របរផ្សេងៗទៀត សម្រាប់ប្រើប្រាស់នៅក្នុងអាជីពសិល្បៈរបស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅក្នុងនោះ អាចនិយាយបានថា បន្ទប់ដាក់សម្លៀកបំពាក់របស់នាង គឺមានការរៀបចំតែងលម្អបានយ៉ាងស្រស់ស្អាត មានភាពធំទូលាយ មានទូជាច្រើនសម្រាប់ដាក់របស់របរ ទៅតាមប្រភេទឈុតនីមួយៗ យ៉ាងមានរបៀបរៀបរយ មិនថាជា ស្បែកជើង កាបូប ខោ​អាវ និងគ្រឿងអលង្កាជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលសំខាន់នោះគឺ របស់របរប្រើប្រាស់ដែលជាឈុតសម្លៀកបំពាក់របស់នាង គឺសុទ្ធតែម៉ូដដ៏ពេញនិយម ស្អាតៗ សម្រាប់ទុកប្រើប្រាស់ នៅពេល ទៅកម្សាន្ត ចូលរួមកម្មវិធី ឬធ្វើការងារសិល្បៈផ្សេងៗ ផងដែរ៕ ប្រភព៖ khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាព និង វិដេអូ ខាងក្រោម៖

Related posts

Leave a Comment