បាត់មុខមួយរយៈ តារាសម្តែងស្រី ពេជ្រ សុវណ្ណវិជ្ជរ៉ា ដឹកដៃប្អូនស្រីចូលវិស័យបវរកញ្ញា ប្រកួតកម្មវិធីពីរផ្សេងគ្នា

ប្រិយមិត្តជាច្រើនប្រាកដជានៅចាំហើយពី កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ដែលជាតារាសម្ដែងស្រីមួយរូបលេចមុខក្នុង MV បទចម្រៀង ស្ពតពាណិជ្ជកម្ម និង ភាពយន្តខ្មែរជាច្រើនកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសរូបនាងត្រូវបានគេស្គាល់ថា ជាអតីតបវរកញ្ញាទេសចរណ៍ ឆ្នាំ ២០០៨ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯប្អូនស្រីរបស់នាង ឈ្មោះថា ពេជ្រ សុវណ្ណដានី ហៅ ពេជ្រ រតនាទេវី ដែលរូបនាងក៏ជាតារាសម្ដែងមួយរូប ត្រូវបានមហាជនស្គាល់តាមរយៈការថតវីដេអូបទចម្រៀង និង ខ្សែភាពយន្តខ្សែផ្សេងៗផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីប្រឡូកចូលសិល្បៈសាងកេរ្តិ៍ឈ្មោះល្បី មានមហាជនស្គាល់ច្រើនហើយ ក៏បានបាត់មុខទៅវិញ ដែល ពេជ្រ សុវណ្ណវិជ្ជរ៉ា និង ប្អូនស្រី មិនឃើញបញ្ចេញសកម្មភាពផ្សេងៗក្នុងសង្គមសិល្បៈទៀតឡើយ រហូតមកដល់ឆ្នាំ ២០១៩ ក៏បានវិលចូលសម្ដែងខ្សែភាពយន្តវិញ បន្ទាប់ពីនោះក៏ហាក់ស្ងប់ស្ងាត់ទៅវិញមកដល់បច្ចុប្បន្ននេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បន្ទាប់ស្ងាត់បាត់យូរ ស្រាប់តែថ្មីៗនេះ តារាសម្ដែងដែលជាបងប្អូនបង្កើតទាំងពីរនេះ បានបង្ហាញវត្តមានក្នុងវិស័យបវរកញ្ញា ដែលបានដឹកដៃគ្នាត្រៀមចូលរួមប្រកួតបវរកញ្ញាក្នុងកម្មវិធីពីរផ្សេងគ្នា ។ ក្នុងនោះ ពេជ្រ សុវណ្ណវិជ្ជរ៉ា កំពុងតែត្រៀមខ្លួនចូលរួមប្រកួតកម្មវិធី Miss Universe Cambodia និង ពេជ្រ សុវណ្ណដានី ចូលរួមប្រកួតកម្មវិធី Miss Cambodia ដែលនឹងប្រារព្ធឡើងនាពេលខាងមុខនេះ បើតាមការបង្ហោះលើបណ្ដាញសង្គម Team Cambodia ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីឃើញបែបនេះ មហាជនដែលធ្លាប់ស្គាល់ និង ជាអ្នកគាំទ្ររបស់តារាសម្ដែងស្រីទាំងពីរនេះ បាននាំគ្នាស៊ែរបន្តបន្ទាប់គ្នាដោយភ្ជាប់ជាមួយសារលើកទឹកចិត្ត និង ជូនពរដល់អ្នកទាំងពីរឱ្យជោគជ័យក្នុងវិស័យបវរកញ្ញានេះផងដែរ ៕ ប្រភព៖ popular

Related posts

Leave a Comment