សែនស្រណោះ! តារាកំប្លែង អ្នកនាង កាឆយ បានទៅចូលរួមពិធីបុណ្យ១០០ថ្ងៃ នាយ សាន ម៉ៅ នៅឯវត្តព្រែកប្រា នាថ្ងៃម្សិលមិញនេះ ព្រមទាំងពោលពាក្យយ៉ាងខ្លីថា…

ហ្វេសប៊ុក៖ កាលពី​ប៉ុន្មានកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនរួមទាំងសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានជ្រាបរួចមកហើយ ដោយតារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាពគឺនាយ សាន ម៉ៅ បានទទួលមរណភាព នៅឯមន្ទីពេទ្យមួយកន្លែង ក្នុងប្រទេសថៃ។ ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ មានអរម្មណ៍រំជួលចិត្ត និងអាណិតនាយជាខ្លាំង ហើយគ្រប់គ្នាក៏បានបង្ហោះសារដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារផងដែរ។

ចំណែកឯនាថ្ងៃម្សិលមិញនេះផងដែរ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នេះដល់ថ្ងៃបុណ្យ១០០ថ្ងៃរបស់នាយហើយ គ្រាន់តែឃើញទិដ្ឋភាពទូទៅនាពិធីនេះ ពិតជាស្រះណោះនាយកាន់តែខ្លាំង។ រួមជាមួយគ្នានេះផងដែរគេក៏បានឃើញតារាកំប្លែង អ្នកនាង កាឆយ បានទៅចូលរួមពិធីនេះផងដែរព្រមទាំងបានភ្ជាប់សារបញ្ចាក់ថា៖ “មកបុណ្យ100ថ្ងៃបងសានម៉ៅនៅវត្តព្រែកប្រា 8.12.2019 សូមមិត្តសិល្បៈ ចូលរួមទាំងអស់គ្នា”៕

Related posts

Leave a Comment