ក្តីសុខដល់ហើយអាដល! នៅសុខៗស្រាប់តែលោក ឆាយ វីរៈយុទ្ធ នាំភរិយា ញ៉ាំបាយខ្ចប់ស្លឹកឈូកក្បែរភ្នក់ភ្លើង ក្រោមពន្លឺព្រះច័ន្ទ មើលទៅពោរពេញទៅដោយក្តីសុខ ធ្វើឲ្យហ្វេនៗទប់អារម្មណ៍មិនបាន នាំគ្នាខមិនថា…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តភាគច្រើនពិតជាបានស្គាល់ច្បាស់ហើយថា តារាចម្រៀងប្រុសដ៏ល្បីឈ្មោះប្រចាំផលិតកម្ម សាន់ដេ គឺលោក ឆាយ វីរៈយុទ្ធ ហើយ ដោយតារាប្រុសរូបនេះ នៅតែទទួលការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់មហាជនទូទៅ រហូតមកដល់បច្ចុប្បន្ននេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបច្ចុប្បន្ននេះ រូបលោកកំពុងសាងសេចក្តីសុខ និង សុភមង្គល ក្នុងក្រុមគ្រួសារដ៏តូចមួយនេះរបស់លោកផងដែរ មើលទៅពិតជាមានភាពកក់ក្តៅខ្លាំងណាស់ ហើយកាន់តែពិសេសនោះ រូបលោកតែងតែបង្ហាញភាពផ្អែមល្ហែមស្និតស្នាល ជាមួយភរិយា និង កូនស្រីបណ្តូលចិត្តមិនដែលដាច់នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាយប់មិញនេះ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ ហ្វេនៗជាច្រើន ភ្ញាក់ព្រឹតក្រោយឃើញលោក ឆាយ វិរៈយុទ្ធ នាំភរិយា ញ៉ាំបាយខ្ចប់ស្លឹកឈូកក្នុងតង់ មើលទៅពិតជាទាក់ទាញណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោក ឆាយ វីរៈយុទ្ធ និង ភរិយា បាបពោលពាក្យមួយឃ្លារួមគ្នាបែបនេះថា៖ “គូយើងក្នុងរាត្រីនេះ បាយស្លឹកឈូក ក្បែរភ្នក់ភ្លើង ក្រោមពន្លឺព្រះច័ន្ទ គឺសុខណាស់ហើយ”។ ហើយរូបគាត់ទាំងពីរនាក់បាននិយាយប្រាប់បន្ថែមទៀតថា៖ “ជាតិណាស់ផ្អកចៀន បងប្អូនចូលចិត្តដូចយើង2នាក់ទេ? បើចូលចិត្ត ថ្ងៃក្រោយបបួលបងប្អូនទៅដែរណា៎”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះហើយ ថ្វើឲ្យហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ ខមិន ត្រង់ៗបែបនេះថា៖ “ឃេីញហេីយមានក្តីសុខណាស់បង, ក្តីសុខណាស់បង, ជូនពរចែឌីឆាប់បានកូនប្រុសម្នាក់ទៀត, នេះហើយម្ហូបឆ្ងាញ់, So sweet!ក្ដីសុខណាស់i dol, ក្ដីសុខដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ជូនពរមានក្ដីសុខរហូតអាយដល, ក្ដីសុខរបស់ស្វាមីភរិយាពិតៗៗ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment