ចំណងស្នេហ៍ ១០ ឆ្នាំត្រូវរលាយ លោក ស៊ុក សុភា បែរជាបង្ហោះសារមួយនេះបែបនេះថា…

បើទោះជាបានដឹងមូលហេតុមួយចំនួនពីភរិយារបស់លោក ស៊ុក សុភា ឈានដល់ការប្រកាសលែងលះគ្នាក៏ពិតមែន ប៉ុន្តែមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនហាក់មិនអស់ចិត្ត​ថាលោក ស៊ុក សុភា និង ភរិយា អាចចាត់ទុកថាជាគូស្វាមីភរិយាគំរូ បែរជាត្រូវមកបញ្ចប់គ្នាបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់លោក ស៊ុក សុភា ឯនោះវិញ បើទោះជាភរិយាបានប្រកាសក្តែងៗពីការលែងលះក្តី លោកក៏មិនទាន់ចេញមុខមកបកស្រាយបន្ថែមទៀត ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់អ្នកគាំទ្រនៅឡើយដែរ តែយ៉ាងណាមុនភរិយាប្រកាសលែងលះប៉ុន្មានម៉ោង លោក ស៊ុក សុភា បែរជាប្តូររូបភាពជាមួយព្រះ និង បង្ហោះសារអប់រំចិត្តនឹងព្រះធម៌ទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកថា នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ ភរិយាលោក ស៊ុក សុភា បានប្រកាសថាអ្នកនាង និង លោក ស៊ុក សុភា បានលែងលះគ្នាហើយ ហើយបន្តទៅពេលមុខអ្នកទាំង ២ នឹងធ្វើអ្វីជាសិទ្ធិរៀងខ្លួន​ ។ លើសពីនោះ ភិរយារបស់តារាប្រុសរូបនេះក៏បានបញ្ជាក់ថា មូលហេតុមួយចំនួនថាមិនមែនជាកំហុសរបស់បុគ្គលណាម្នាក់នោះឡើយ តែពេលខ្លះពួកគេបានយករឿងគ្រួសារមកបូកបញ្ជូល ដោយភរិយាលោក ស៊ុក សុភា លើកឡើងថា លោក ស៊ុក សុភា មិនចេះបែកចែករឿងគ្រួសារ និង ជីវិតប្ដីប្រពន្ធឱ្យបានច្បាស់លាស់ផង ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment