ចុម ឃើញផ្អែមល្ហែមសុខៗ ស្រាប់តែពេលនេះភរិយា ស៊ុក សុភា បង្ហោះសារបែបនេះថា…

នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសមិត្តភក្តិទាំងក្នុង និង ក្រៅរង្វង់សិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីភរិយារបស់លោក ស៊ុក សុភា សុខៗស្រាប់តែប្រកាសដំណឹងថាអ្នកទាំង ២ បានលែងលះគ្នា និង គ្មានអ្វីពាក់ព័ន្ធគ្នានោះឡើយ ដោយអ្នកនាងសុំមិនបកស្រាយ មានតែពាក្យថាឆ្អែត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការប្រកាសនោះហើយ ក៏មានមហាជនអ្នកលេងបណ្តាញសង្គម និង​ មិត្តសិល្បករជាច្រើន ហាក់មិនចង់ជឿនៅឡើយទេ ថាលោក ស៊ុក សុភា និង ភរិយា បែកបាក់គ្នានោះ ក៏ព្រោះកន្លងមកពួកគេស្រឡាញ់ និង យល់ចិត្តគ្នាណាស់ ។ លើសពីនោះ ក៏មានអ្នកលើកឡើងថា នេះគ្រាន់តែជាការ Prank និង សម្តែងប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ បើទោះជាលោក ស៊ុក សុភា មិនទាន់បានចេញមុខមកបញ្ជាក់ពីរឿងរ៉ាវនេះ ក៏ពិតមែន ប៉ុន្តែភរិយារបស់លោក ក៏បានបញ្ជាក់ច្បាស់ៗថា នេះមិនមែនជាការសម្តែងនោះទេ គឺជាការពិត ព្រោះអ្នកនាងមិនយករឿងគ្រួសារលែងលះគ្នាមកនិយាយលេងផ្តេសផ្តាសនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង ក៏បានខមមិន ឆ្លើយតបលើការសាកសួរ និង សួរសំនួរត្រលប់ទៅអ្នកយល់ថាអ្នកនាងសម្តែងវិញថា «បើបងបានប្ដីមិនចេះបែកចែករឿងគ្រួសារ និង ជីវិតប្ដីប្រពន្ធឱ្យបានច្បាស់លាស់ផង យើងឱ្យឱកាសទៀតដដែលៗម្ដេចបាន?» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនោះមានអត្ថន័យពេញលេញបែបនេះថា «បើបងបានប្ដីមិនចេះបែកចែករឿងគ្រួសារ និង ជីវិតប្ដីប្រពន្ធឱ្យបានច្បាស់លាស់ផង យើងឱ្យឱកាសទៀតដដែលៗម្ដេចបាន? យើងមិនអោយគេស្អប់គ្រួសារគេទេ យើងក៏ចេះស្រឡាញ់គ្រួសារយើង គេក៏ចេះស្រឡាញ៉គ្រួសារគេ តែសុំឱ្យចេះបែងចែងរវាងក្ដីស្រឡាញ់ទាំង ២ ហ្នឹង ឱ្យបានច្បាស់លាស់។ មនុស្សខ្ញុំជាមនុស្សចិត្តបុណ្យ ធ្វើបុណ្យណាស់ បើចេះឱបក្រសោបខ្ញុំ ជួយអស់ពីខ្លួនងាប់ចោល តែកុំឱ្យតែខ្ញុំជួយហើយ មើលរំលង ឬ មិនឱ្យតម្លៃខ្ញុំ ខ្ញុំសុខចិត្តដោះលែងអ្នកឯងចោលដូចគ្នា។ ខ្ញុំធ្វើបុណ្យងាប់ចោល តែកុំឱ្យតែមិនឃើញតម្លៃខ្ញុំអាចអស់ចោលដូចគ្នា»។

បន្ទាប់ពីឃើញការបញ្ចេញមតិឆ្លើយតបបែបនេះហើយ មហាជនជាច្រើនមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការប្រេះឆានៃទំនាក់ទំនងគូស្នេហ៍មួយគូនេះ ព្រោះកន្លងមកអ្នកទាំងពីរតែងតែបង្ហាញពីសុភមង្គលគ្រួសារយ៉ាងផ្អែមល្ហែម និង ការរស់នៅជួបជុំយ៉ាងកក់ក្ដៅ តែមិននឹកស្មានថាឈានដល់ដំណាក់កាលលែងលះគ្នាបែបនេះសោះ៕ ប្រភព៖ popular

Related posts

Leave a Comment