ពិត ឬ មិនពិត! ផ្ទុះរឿង សុភ័ក្ត្រ កុសុម៉ា និង ដេវីដ អន់ចិត្តឈ្លោះគ្នាស្ទើរបិទកម្មវិធី តែអ្នកគាំទ្រនាំគ្នាគិតបែបនេះ (វីដេអូ)

ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានជ្រាបហើយពីកម្មវិធីកម្សាន្តថ្មីសន្លាងមួយឈ្មោះថា «Sunday Drive» ទើបតែបង្កើត និង ផ្ដើមគំនិតឡើងដោយតារាប្រុសស្រីទាំងបីគឺ កញ្ញា សុភ័ក្រ កុសុម៉ា លោក វី យ៉ារូ៉ និង លោក ដេវីដ ដោយគួកគេក៏ជាជាពិធីករ-ការិនីក្នុងកម្មវិធីនេះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធីនេះដែរ ទើបតែដំណើរការប៉ុន្មានខែ និង ទើបចេញបានប៉ុន្មានវគ្គប៉ុណ្ណោះ ប៉ុន្តែមានសន្ទុះនៃគាំទ្រខ្លាំងពីសំណាកយុវវ័យជាមួយនឹងអ្វីដែលថ្មីៗ សប្បាយៗ ប្លែកភ្នែក ដែលមានការធ្វើបទសម្ភាសជាមួយនឹងតារាប្រុសស្រីខ្មែរល្បីៗ និង លេង Challenge សប្បាយៗនៅលើឡានផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កម្មវិធីទើបតែដំណើរការមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ក្នុងពេលថតវគ្គថ្មីនៃកម្មវិធីនេះ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា និង ពិធិករ ដេវីដ មានការអាក់អន់ចិត្តជាមួយគ្នាខ្លាំង ដែលឃើញអ្នកទាំងពីរនិយាយគ្នាទាំងអួលដើម-ក ទឹកភ្នែកស្រក់ម៉ាត់ៗ មានភាពល្អក់កករពេញក្នុងឡាន ទាំងពិធិករ យ៉ារូ៉ និង តារាកិត្តិយស បាននាំគ្នានិយាយលួងលោមអ្នកទាំងពីរគ្រប់គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បន្ទាប់ពីបានឃើញវីដេអូខ្លីនៃកម្មវិធី ដែលមានរឿងរ៉ាវរកាំរកូសនឹងគ្នាបែបនេះ ធ្វើឱ្យមហាជន ពិសេសអ្នកគាំទ្រកម្មវិធីនេះ មានភាពស្រឡាំងកាំងខ្លាំង និង នាំគ្នាបញ្ចេញមតិរៀងៗខ្លួនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរចាប់អារម្មណ៍ទៀតនោះ គឺការបញ្ចេញមតិរបស់មហាជនអ្នកលេងបណ្ដាញសង្គម និង អ្នកគាំទ្រ ជុំវិញរឿងរ៉ាវឈ្លោះគ្នា អន់ចិត្តគ្នារវាងពិធីករ-ការិនីទាំងពីរនេះ ដែលស្ទើរតែបិទកម្មវិធីទៅហើយ ដោយអ្នកគាំទ្រភាគច្រើនគិតថា នេះគ្រាន់តែជាការ Prank របស់អ្នកទាំងពីរប៉ុណ្ណោះ ថែមទាំងម្នាក់ៗនាំគ្នាជួយដាក់ឈ្មោះថ្មីឱ្យកម្មវិធីជា កម្មវិធី «Sunday Prank» វិញ ព្រោះថាកន្លងមកក៏មាន Prank ច្រើនដងហើយផងដែរ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ។ ទោះជាយ៉ាងនេះក្តី គេនៅមិនទាន់ច្បាស់ថាជាការ Prank លេង ឬយ៉ាងណាដែរ ព្រោះតែសកម្មភាពនោះ មានលក្ខណៈពិតមួយបែបទៀត ៕ ប្រភព៖ popular

Related posts

Leave a Comment