អីយ៉ា បះគ្នាលើកដំបូង ពីរនាក់ឪពុកកូនត្រកូល ឈិន ធ្វើឲ្យមហាជនមិនអាចអូសរំលេងបាន….(មានវីដេអូ)

មហាជនអ្នកគាំទ្រក្រុមគ្រួសារអ្នកសិល្បៈត្រកូល ឈិន ធ្លាប់បានកោតសរសើរមកហើយពីសម្ថភាព និង ទេពកោសល្យគ្រប់ជំនាញរបស់ពួកគេ ដែលបានសាងកេរ្តិ៍ឈ្មោះល្បីសុសសាយលើវិថីសិល្បៈ ដោយរួមមាន លោក ឈិន កុសល ជាតារាចម្រៀង អ្នកនាង ឈិន សុធារី ជាអតីតតារាចម្រៀង កញ្ញា ឈិន រីយ៉ា ជាពិធីការិនី លោក ឈិន ដេវីដ ជាតន្ត្រីករ និង កញ្ញា ឈិន មុន្នីនាថ ជាតារាចម្រៀង និង តារាសម្តែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោកអ្នកប្រាកដជាបានដឹងហើយថា តារាសម្តែងស្រី និង តារាចម្រៀងវ័យក្មេងស្រករក្រោយ កញ្ញា ឈិន មុន្នីនាថ គឺជាកូនបង្កើតរបស់លោក ឈិន កុសល ដោយសព្វថ្ងៃសិល្បៈការិនីវ័យតិចជាងគេបំផុសក្នុងត្រកូល ឈិន នេះ ក៏កំពុងតែក្តោបយកកេរ្តិ៍ឈ្មោះល្បីល្បាញមិនចាញ់ ឪពុក និង ពូ មីង នោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ កន្លងមកមហាធ្លាប់បានទស្សនាមកហើយពីការសម្តែង និង ការបកស្រាយចម្រៀង របស់កញ្ញា ឈិន មុន្នីនាថ នៅលើកញ្ចក់ទូរទស្សន៍ និង កម្មវិធីនានាជាមួយនឹងសិល្បករ-ការិនីផ្សេងៗ ច្រើនជាងឪពុក និង ពូ មីង របស់កញ្ញាដែលជាអ្នកសិល្បៈដូចគ្នានោះ ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កញ្ញា ឈិន មុន្នីនាថ បានបង្ហោះវីដេអូមួយបកស្រាយបទចម្រៀងរួមគ្នានឹងលោកឪពុកតែម្តង ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូប្រមាណជិត ៣ នាទី ដែលកញ្ញា ឈិន មុន្នីនាថ និង លោក ឈិន កុសល បានបកស្រាយរួមគ្នានោះ មានចំណងជើងថា «ចន្ទចាកមេឃ» ដែលជាសំនៀងដើមរបស់លោក ស៊ិន ស៊ីសាមុត និង លោកស្រី រស់ សិរីសុទ្ធា នោះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមបានចូលទៅចែករំលែក​ និង សរសើរយ៉ាងខ្លាំងពីឪពុកកូនមួយគូនេះ គឺពិតមានជាមានទឹកដមសំឡេងពីរោះណាស់ ។ លើសពីនោះ នេះក៏ជាលើកទី ១ ហើយ ដែលឪពុកកូនគូនេះ បានបកស្រាយចម្រៀងរួមគ្នាលើបណ្តាញសង្គមហ្វេសប៊ុក ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment