បដិសេធពេក តែមកម្តងនេះ ម៉ាក់ និច និង អតិជាតិបុត្រ ស្វីតខ្លាំងក្នុងឈុតកូនក្រមុំកូនកំលោះ..(មានវីដេអូ)

បើទោះជាធ្លាប់បានច្រានចោលនូវព័ត៌មានពីទំនាក់ទំនងខុសវ័យ លើសពីមិត្តភាពកាលពីចុងឆ្នាំ ២០១៩ ហើយក្តី តែតារាសម្តែងស្រី ដួង ម៉ានិច និង តារាប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ នៅតែត្រូវបានមហាជនជាច្រើនមានចម្ងល់ និង ចោទជាសំណួរដូចដើមថា តើតារាទាំងពីររូបនេះ មានទំនាក់ទំនងអ្វីនឹងគ្នាឲ្យពិតប្រាកដ? ព្រោះអ្នកទាំង ២ នេះ ហាក់នៅតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាដូចដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ថ្មីៗនេះ ដួង ម៉ានិច និង កំលោះវ័យក្មេង ថៃ អតិជាតិបុត្រ បានបង្ហាញនូវរូបភាពផ្អែមល្ហែមសាជាថ្មីម្តងទៀតហើយ នៅអំឡុងពេលថតសម្អាងការរួមគ្នា ក្នុងឈុតកូនក្រមុំកូនកំលោះយ៉ាងផ្អែមល្ហែម និង ពោរពេញដោយស្នាមញញឹមដូចជាគូស្នេហ៍នឹងគ្នាដូច្នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវីដេអូដែលបានបង្ហោះលើគណនីហ្វេសប៊ុរបស់ ដួង ម៉ានិច បានបង្ហោះសកម្មភាពក្រោយឆាក ថតឈុតសម្លៀកបំពាក់សម្អាងការជាមួយ ថៃ អតិជាតិបុត្រ ដូចជាកូនក្រមុំ កូនកំលោះ ថត Pre-weddding ត្រៀមការយ៉ាងដូច្នោះ ។ លើសពីនោះ បើកាយវិការ និង ការនិយាយស្តីទៅកាន់គ្នារវាងតារាទាំង ២ រូបនេះ គឺពិតជាស្អិតល្មួតណាស់ ។ ចង់ដឹងថា ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ ស្អិតល្មួតយ៉ាងណា ទស្សនាវីដេអូខាងក្រោមនេះ ៖ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment