នោះធ្លាយរូបភាព ខេម និង គូដណ្តឹងលើកនេះ អ្នកគាំទ្រកាន់តែច្បាស់ថាទារកតូចនោះ ពិតជាកូនរបស់ពួកគេ…

ជាការពិតណាស់ ក្រោយពីចាកចេញទៅកាន់ប្រទេសបារាំងអស់រយៈពេលជិត ១ ខែហើយនោះ តារាចម្រៀងសំឡេងស្អកលោក ខេម កាន់តែបើកចំហពីទំនាក់ទំនងដ៏ផ្អែមល្ហែមរវាងលោក និង គូដណ្តឹង ដែលធ្លាប់បង្ហាញលិបលៗអស់រយៈពេលប្រមាណជិត ១០ ឆ្នាំមកនោះ ។ លើសពីនោះ គ្រាន់តែទៅដល់ទឹកដីបារាំងភ្លាម លោក ខេម ក៏បានបង្ហាញរូបភាពទារកម្នាក់ ព្រមទាំងប្រាប់មហាជន និង សួរថា បើទារកនោះ ជាកូនរបស់លោក តើជឿឬទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញសំណួរនឹងទារកគួរឱ្យស្រឡាញ់នោះដែរ ក៏មានមហាជនខ្លះហាក់នៅស្ទាក់ស្ទើរ មិនទាន់ជឿនៅឡើយ តែក៏មានមហាជន និង មិត្តភក្តិក្នុងរង្វង់សិល្បៈជាច្រើនក៏ជឿជាក់ថា កូនស្រីដែលលោក ខេម ពនឹងដៃលើទឹកដីបារាំងនោះ ពិតជាកូនរបស់លោកមែន ព្រោះនាងតូចមើលទៅមានមុខមាត់ស្រដៀងនឹងគូដណ្តឹងលោកណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះដែរ តារាចម្រៀងប្រុសប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ខាងលើនេះ បានបង្ហោះរូបភាពមួយសន្លឹកទៀត កាន់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមច្បាស់ថា នាងតូចពិតជាកូនរបស់អ្នកទាំងពីរមែន ដោយរូបមួយសន្លឹកនោះ គេឃើញលោក ខេម បានកាន់សម្ភារប៊េប៊ីយ៉ាងសំពីងសំពោង រីឯគូដណ្តឹងរបស់លោកកំពុងបីប៊េប៊ីនៅក្នុងដៃនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ រឿងរ៉ាវនេះនៅតែស្ថតិក្នុងភាពស្រពិចស្រពិលនៅឡើយ ខណៈតារាចម្រៀងរូបនេះមិនទាន់បានបញ្ជាក់ផ្ទាល់មាត់នោះ ប៉ុន្តែអ្វីដែលកត់សម្គាល់បន្ទាប់ពីបានឃើញរូបភាពនេះរួចមក មហាជនអ្នកគាំទ្រលោក ខេម ជាច្រើនក៏រំភើប និង បានចូលរួមអបអរសាទរដល់លោកផងដែរ ចំពោះពេញទីបែបនេះជាមួយគូស្នេហ៍នោះ ៕ «ប្រភព Popular»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment