ស្ងាត់ពីការងារសិល្បៈ លោក សុះ ម៉ាច បែរនាំគ្រួសារទៅសំងំរស់នៅយ៉ាងសាមញ្ញក្នុងជីវភាពបែបជនបទវិញ

លោក សុះ ម៉ាច ដែលជាតារាចម្រៀងប្រុសជើងចាស់មួយរូបមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈចម្រៀង ដែលបានទាញយកប្រជាប្រិយភាពខ្លាំងក្លាពីមហាជនជាមួយនឹងចម្រៀងជាច្រើនបទប្រកបដោយទឹកដមសំឡេងយ៉ាងក្រអួនក្រអៅរបស់លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បច្ចុប្បន្ន ដោយសារការងារសិល្បៈហាក់ស្បើយខ្លាំងផង និង ព្រួយបារម្ភពីគ្រួសារចំពោះបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ផង តារាចម្រៀងប្រុសរូបនេះ ក៏បានសម្រេចចិត្តនាំក្រុមគ្រួសារទៅសាងជីវិតយ៉ាងសាមញ្ញរស់នៅក្នុងផ្ទះតូចមួយនៅឯជាយក្រុងភ្នំពេញ គឺនៅម្ដុំភ្នំបាសិទ្ធ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនោះដែរ បើតាមការបង្ហាញសកម្មភាពផ្សេងៗលើបណ្ដាញសង្គមរបស់ តារាចម្រៀងជើងចាស់រូបនេះ កន្លងមកបានឱ្យដឹងថា លោកបានប្រើជីវិតរស់នៅជាមួយធម្មជាតិជាច្រើនខែមកហើយ ដែលលោកតែងបង្ហាញពីជីវភាពប្រចាំថ្ងៃរស់នៅបែបធម្មជាតិ ញ៉ាំរបស់ធម្មជាតិៗដូចជាត្រី ក្ដាម ខ្យង រហូតធ្វើឱ្យលោកមានគំនិតចង់បើករបររកស៊ីនៅទីនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោកក៏បានទាញយករបរចាស់របស់ខ្លួន ដែលធ្លាប់មានភោជនីយដ្ឋានចាស់ ឈ្មោះថា «សំនៀងមាស» មួយកាលពី ១៣ ឆ្នាំមុន មកពង្រឹង និង បង្ហាញខ្លួននៅលើទឹកដីថ្មី គឺលើដីឡូតិ៍ដែលលោកកំពុងតែរស់នៅនោះ បើតាមការបញ្ជាក់ប្រាប់លើហ្វេសប៊ុករបស់លោក ថានឹងបើកដំណើរការនៅខែកញ្ញាខាងមុខនេះហើយ ដែលមានលក់ម្ហូបអាហារធម្មជាតិ មានមាន់ស្រែ ត្រីបឹង ក្តាម កង្កែប ប្រហុក ផ្អក ម៉ាំ ជាដើម ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment