ច្បាស់ហើយ! នេះហើយមូលហេតុដែលលោក ទេព រិនដារ៉ូ មិនយកប្រពន្ធ ដោយលោកបកស្រាយយ៉ាងខ្លីៗថាមកពី…(មានវីដេអូ)

អស់រយៈពេល ៣៣ ឆ្នាំមកហើយ ដែលតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាព លោក ទេព រិន្ទដារ៉ូ រស់នៅស្ពាយឈ្មោះពោះម៉ាយចាប់តាំងតែលោកបានប្រទះស្នេហ៍មិនសមប្រកបនឹងនារីម្នាក់ ហើយបានបែកបាក់គ្នាទៅវិញកាលពីឆ្នាំ ១៩៨៨ ក្រោយបានសាងស្នេហ៍បាន ១ ឆ្នាំ ដោយបានបន្សល់ទុកនៅកូនស្រីម្នាក់ តែពេលនេះកូនស្រីលោកបានចាកចេញពីមាតុប្រទេសទៅរស់នៅបរទេសបាត់ទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗមានប្រិយមិត្តច្រើនណាស់ដែលចង់ដឹងពីជីវិតឯកជនរបស់តារាប្រុសខាងលើ ដោយហេតុថា រស់នៅម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំលោក ទេព រិន្ទដារ៉ូ ហាក់មិននឹកនាថាលោកចង់បានស្នេហ៍ថ្មីទាល់តែសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជុំវិញបញ្ហានេះ តារាប្រុសប្រជុយឆ្វាក់រូបនេះ ក៏ធ្លាប់បានបង្ហើបប្រាប់សារព័ត៌មានផងដែរថា លោកពុំគិតថារៀបការអ្វីទៀតឡើយ លោកស៊ូរស់នៅម្នាក់ឯងដូចសព្វថ្ងៃគឺជាក្ដីសុខបរិបូរសម្រាប់លោកហើយ ។ លើសពីនេះ លោកបន្ថែមទៀតថា បើសិនជាលោកទាក់ទងនរណាម្នាក់លោកក៏ពុំរៀបការដែរ ព្រោះថាមានចំណាស់លោកទៅហើយ គឺស្រឡាញ់គឺរស់នៅជាមួយគ្នាតែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត បើគេសង្កេតពីជីវិតពិតរបស់តារាប្រុសរូបនេះទៅ លោក ទេព រិន្ទដារ៉ូ ហាក់ជាមានសេចក្ដីសុខយ៉ាងខ្លាំងទោះបីជារស់នៅម្នាក់ឯងមែន តែជីវិររបស់លោកហាក់មានពន្លឺសុភមង្គល ។ ជាមួយគ្នានោះ ក៏មាននារីៗ មិនតិចទេដែលខកចិត្ត ព្រោះថាលោកប្រហែលនឹងមិនអាចមានស្នេហាថ្មីទៀតនោះទេបើនិយាយច្បាស់ៗបែបនេះហើយនោះ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment