ក្រោយចាប់ដៃគ្នា ១៥ ឆ្នាំហើយ ស្រាប់តែ សៀម ស្រីណុច ទើបដាច់ចិត្តទម្លាយអារម្មណ៍មួយនេះទៅលើស្វាមីបែបនេះថា…

ប្រិយមិត្តអ្នកគាំទ្របានជ្រាបហើយពី អតីតតារាចម្រៀងស្រី សៀម ស្រីណុច ដែលមានឈ្មោះល្បីខ្លាំងកាលពីអំឡុងឆ្នាំ ២០០០ ប៉ុន្តែរូបនាងក៏បានសម្រេចចិត្តដើរចេញពីវិស័យសិល្បៈ បន្ទាប់ពីរៀបការទៅសាងគ្រួសារយ៉ាងមានក្ដីសុខនៅឯប្រទេសកាណាដា ជាមួយស្វាមីក្នុងអំឡុងឆ្នាំ ២០០៦ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទោះឃ្លាតឆ្ងាយពីសិល្បៈច្រើនឆ្នាំក្ដី អតីតតារាស្រីរូបនេះ នៅតែទទួលបានការស្រឡាញ់តាមដានពីមហាជនចំពោះសកម្មភាពផ្សេងៗរបស់នាង ដែលឃើញថាបច្ចុប្បន្ន រូបនាង និង ស្វាមីទទួលបានចំណងដៃកូនប្រុសស្រីចំនួនពីរនាក់ ដែលកូនទី ១ មានអាយុ ១០ ឆ្នាំទៅហើយ ចំណែកទៅកូនទីពីរ ទើបតែសម្រាលរួចកាលពីប៉ុន្មានខែមុន ដែលរូបនាងតែងបញ្ចេញរូបភាពជាលក្ខណៈគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកដីប្រទេសកាណាដាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកភ្លេចៗ អតីតតារាស្រីល្បីឈ្មោះរូបនេះ បានប្រើជីវិតគូជាមួយស្វាមីយ៉ាងមានក្ដីសុខអស់រយៈ ១៥ បាត់ទៅហើយ ដែលថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់នាង បានបញ្ចេញរូបភាព និង សារអបអរខួបអាពាពិពាហ៍ ១៥ ឆ្នាំ ដែលអ្វីគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺនាងបានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួនពីស្វាមីក្នុងការចាប់ដៃគ្នា និង មើលថែគ្រួសារជាច្រើនឆ្នាំកន្លងមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អតីតតារាចម្រៀងស្រីរូបនេះ បានសរសេររៀបរាប់យ៉ាងមានអត្ថន័យបែបនេះថា «រីករាយខួបអាពាហ៍ពិពាហ៍ 15 ឆ្នាំបងសម្លាញ់ គ្មានអ្វីនិយាយ គ្មានអ្វីបង្ហាញទេ ព្រោះពេលវេលាដើរទៅមុខនៅវែងឆ្ងាយណាស់ សេចក្ដីសុខ សុភមង្គលគ្រួសារសម្រាប់អូនមានគ្រប់គ្រាន់ហើយ អ្វីដែលចង់និយាយ អ្វីដែលចង់បានពីបង គឺសុភមង្គលដែលបងឱ្យអូន និង កូនដូចរាល់ថ្ងៃរហូតទៅអស់មួយជីវិត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ មហាជនដែលនៅតែស្រឡាញ់ និង តាមដានពីជីវិតឯកជនរបស់ អតីតតារាស្រីរូបនេះ ក៏បានធ្វើការចូលរួមអបអរសាទរចំពោះខួបអាពាពិពាហ៍របស់នាង ព្រមទាំងជូនពររូបនាងជាមួយគ្រួសារកាន់តែទទួលបានសេចក្ដីសុខថែមទៀតផងដែរ ៕ ប្រភព៖ popular

Related posts

Leave a Comment