អស់ពីរឿងមួយជួបរឿងមួយ! ធ្លាប់ជាតារាកំប្លែងល្បី ពេលនេះជីវិតនាង ឃ្មឹប ជួនលិចជួនអណ្តែត មកធ្វើសន្តិសុខហើយនៅជួបរឿងនេះទៀត (វីដេអូ)

អ្នកនិយមតាមដានកំប្លែងក្រុម នាយ កុយ ច្បាស់ជាស្គាល់ច្បាស់ជាក់ជាមិនខាន នាង ឃ្មឹប ដែលនាងត្រូវជាអតីតប្រពន្ធរបស់តារាកំប្លែងនាយ ហុងដា តែបច្ចុប្បន្នតារាកំប្លែងរូបនេះបានចែកផ្លូវគ្នាដើររៀងខ្លួនហើយ ។ ក្រោយពីចាកចេញពីសិល្បៈតារាស្រីរូបនេះ កាន់តែមានជីវិតលំបាកយ៉ាប់យ៉ឺនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ ស្រាប់តែគេឃើញតារាស្រី នាង ឃ្មឹប ធ្វើជាសន្តិសុខក្នុងសភាពមួយដ៏លំបាក ។ លើសពីនោះ អ្វីដែលធ្វើឱ្យមហាជនកើតក្ដីអាណិតទៀតនោះ គឺអតីតតារាកំប្លែងរូបនេះ ត្រូវថៅកែមិនព្រមបើកលុយខែឱ្យនោះឡើយ ដោយចោទថានាងមិនគោរព និង ល្មើលពីគោលការងាររបស់ក្រុមហ៊ុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ប្រាក់ខែដែលអតីតតារាកំប្លែងរូបនេះបាន ត្រឹមតែ ១ ខែ ១៨០ ដុល្លារតែប៉ុណ្ណោះ ក៏ប៉ុន្តែនាងចូលធ្វើពីរវេន ដូចនេះលុយរបស់នាងត្រូវបានគុណនឹងពីរ ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែក្រុមការងារនាងដទៃទៀត ក៏ពុំទទួលបានប្រាក់ខែនោះដែរ ។ ជុំវិញរឿងនេះ ពិតធ្វើឱ្យមហាជនកើតក្ដីអាណិតចំពោះនាងយ៉ាងខ្លាំង មិននឹកស្មានថាធ្លាប់ជាតារាម្នាក់មានមុខមាត់បែរជាធ្លាក់ខ្លួន និង ជួបរឿងបែបនោះសោះ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment