ចូលរួមអបអរផង! លោកគ្រូតាដែលឆ្លៀតឡាយបង្រៀនកូនខ្មែរ នៅកន្លែងព្យាបាលកូវីដ ពេលនេះបានជាសះស្បើយហើយ

លោកគ្រូគណិតវិទ្យា ហៀក វណ្ណៈ ដែលជាគ្រូនៅ​អតីតវិទ្យាល័យ ប៉ោយប៉ែតក្រុង និង បានឆ្លៀត Live បង្រៀន សិស្សតាមអនឡាញ ខណ:ព្យាបាលជំងឺកូវីដ-១៩ ពេលនេះលោកគ្រូបានជាសះស្បើយ វិលត្រឡប់ជួបជុំគ្រួសារនៅទ្រនំដ៏កក់ក្ដៅវិញហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការជាសះស្បើយពីជំងឺកូវីដ-១៩ គ្រូបង្រៀនដែលជាមន្ត្រីចូលនិវត្តន៍រូបនេះ បានត្រឡប់មកផ្ទះ និង ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃសិន ។ ក្នុងនោះ លោកគ្រូគំរូរូបនេះក៏បានថ្លែងអំណរអរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយយកអាសារដល់គ្រួសារលោកគ្រូ ពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះលោកគ្រូ ក៏បានថ្លែងអំណរគុណ និង កោតសរសើរដល់គ្រូក្រុមពេទ្យមណ្ឌលសាលាព្រហ្មនិមិត្ត ក្រុងប៉ោយប៉ែត ដែលយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺដោយគ្មានភាពរើសអើង និង បានឧបត្ថមអាហារគ្រប់គ្រាន់ដល់អ្នកជំងឺ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ សកម្មភាពរបស់លោកគ្រូ ហៀក វណ្ណៈ បានធ្វើឱ្យមហាជននាំគ្នាស្ញើចសរសើរលោកគ្រូជាខ្លាំង ដោយលោកគ្រូ បានស្រវ៉ាប៊ិចសៀវភៅ Live បង្រៀនទៅដល់កូនខ្មែរ ទាំងដែលខ្លួនកំពុងផ្ទុកវីរុសកូវីដ-១៩ កម្រិតស្រាល និង បង្រៀនចេញពីក្នុងមណ្ឌលព្យាបាលកូវីដ-១៩ តែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសកម្មភាពលះបង់មួយនេះហើយ លោកគ្រូតា ត្រូវបានមហាជនគោរពសរសើរមិនដាច់ពីមាត់ និង មានសប្បុរសជនមួយចំនួន នាំគ្នាឧបត្ថម្ភថវិកា និង របស់របរប្រើប្រាស់ជូនលោកគ្រូ អំឡុងពេលសម្រាកព្យាបាល រហូតដល់ជាសះស្បើយ ៕ ប្រភព៖ popular

Related posts

Leave a Comment